ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី ករណីលួចព្រះបដិមាធ្វើអំពីស្ពាន់នៅវត្តព្រែកហូរ នគរបាលខេត្តកណ្តាល បំបែកសំណុំរឿង ដោយចាប់ជនសង្ស័យ 3 នាក់ ជាពួកញៀនថ្នាំ

91

កណ្តាល: នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីអំពេីលួចព្រះបដិមា(ធ្វេីពីស្ពាន់) ជិត៤០០អង្គ នគរបាលក្រុងតាខ្មៅ បានចាប់ខ្លួនជនសង្ស័យចំនួន 3 នាក់ ដែលពួកគេសុទ្ធតែប្រើប្រាស់គ្រឿងញៀន ហើយធ្វើតេស្តទឹកនោម មានផ្ទុកសារធាតុញៀន។ កេីតហេតុថ្ងៃទី២៨.០៣.២០១៩
វេលាម៉ោង០២.០០នាទី នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ០៣នាក់ តើត្រូវចាប់ខ្លួននៅថ្ងៃទី 29 ខែមីនានេះ
១.ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
២.ឈ្មោះ រុន សុភាព ហៅភើម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
៣.ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ព្រះពុទ្ធ បដិមា ដែលនៅសល់ ក្នុងកន្លែងតម្កល់ ក្នុងទូរ មាន ព្រះពុទ្ធ បដិមា ស្ពាន់ ៣២៧អង្គ ព្រះពុទ្ធ បដិមាថ្ម ១១៣អង្គ ។ វត្ថុតាងចាប់យក រូប ព្រះបដិមា(ធ្វេីពីស្ពាន់)២៦អង្គ។

នៅមុនពេលកេីតហេតុ គណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួនជាង៤០០អង្គ ដាក់នៅក្រោមបល្ល័ងព្រះជាយូរ មកហេីយ មិនដែលមានការបាត់បង់ឡេីយ។ លុះដល់ថ្ងៃទី២៨ខែឆ្នាំដដែលវេលាម៉ោង១៩.០០នាទីស្រាប់តែឃេីញឈ្មោះឃុន ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន ២៦ អង្គ ដូចបានចាប់យកខាងលើមកប្រគល់ឲ្យ ឈ្មោះមឿន វាសនាជាកូនសិស្សលោកទេីបដឹងថា មានការបាត់រូបបដិមា ខាងលេី ហេីយគណ:កម្មការវត្តបានរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះធ្វេីការស្រាវជ្រាវ។

លទ្ធផលស្រាវជ្រាវស៊ើប អង្កេតចម្លើយសារភាពរបស់ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន៖ ០៣លើក គឺលើកទី១ ៖ កាលពីថ្ងៃមិនចាំខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ០១.០០នាទីទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ រុន សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ដែលមានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នាទៅធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ កន្លែងទុកព្រះពុទ្ធរូប បដិមា ស្ថិតនៅក្នុង វត្តព្រែកហូរ (សង្កាត់ព្រែកហូរ) បានលួចយកព្រះពុទ្ធរូបបដិមា០៩អង្គ (មានតូច មានធំ) និងយកទៅលក់ឲ្យឈ្មោះ លីន ចំនួន០២អង្គ ដែលមានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំនួនទឹកប្រាក់ ៦០ដុលា្លរ (ហុកសិបដុល្លារ) ។

លើកទី២ ៖ កាលពីថ្ងៃមិនចាំខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១.០០នាទី ទៀបភ្លឺ ឈ្មោះឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ ដែលមានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននាំគ្នាទៅលួចព្រះពុទ្ធរូប ចំនួន ២៦អង្គ យកទៅទុកនៅផ្ទះឈ្មោះអេង សុភ័ក្រ។

លើកទី ៣ ៖ កាលពីថ្ងៃមិនចាំខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១.០០នាទី ទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ រុណ សុភាព ហៅ ភឹម បាននាំគ្នាទៅលួចម្ដងទៀត ប៉ុន្តែពេលនោះ ក៏ត្រូវព្រះពុទ្ធរូប បដិមា ជ្រុះលាន់ស្នូរសំឡេងឮ ខ្លាំង ក៏នាំគ្នា រត់ចែកផ្លូវគ្នារៀងៗខ្លួន លុះដល់ថ្ងៃទី ២៨ ខែមីនាឆ្នាំ២០១៩ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ បានយកព្រះពុទ្ធរូបចំនួន២៦អង្គមកប្រគល់ឲ្យកូនសិស្សលោកទុកវិញ ។ករណី នេះសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង