ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនកីឡាករកាយសម្ព័ន្ធមួយរូបទៅហាត់ នៅចិនរយៈពេលវែង

100


ភ្នំពេញ:សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានឹងបញ្ជូនកីឡាករកាយសម្ព័ន្ធអាក់ទីស្ទិក(Artistic Gymnastic)មួយ
រូបទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរដើម្បីត្រៀមស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ ។
លោកណយ ផាណាអគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី២មេសាខាងមុខនេះសហ
ព័ន្ធរបស់លោកបញ្ជូនកីឡាករវ័យក្មេងវ័យ ភក្ត្រាទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូគឺទាល់តែថ្ងៃទី៣០វិច្ឆិកា
ទើបត្រឡប់មកវិញ ។
វ័យ ភក្ដ្រាមានវ័យ១៩ឆ្នាំគេមានស្រុកកំណើតនៅខេត្តតាកែវហើយគេចាប់ផ្ដើមហ្វឹកហាត់កីឡាកាយសម្ព័ន្ធ
អាកទីស្ទិកតាំងពីឆ្នាំ២០១២មកម្ល៉េះ ។ បន្ទាប់ពីគេក្លាយជាកីឡាករជម្រើសជាតិគេមកហ្វឹកហាត់ និងសិក្សានៅរាជ
ធានីភ្នំពេញហើយពេលពេលនេះគេបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិហើយ ។
លោកអគ្គលេខាធិការបានប្រាប់ឲ្យដឹងទៀតថាលោកនឹងជូនដំណើរគេទៅដល់ប្រទេសចិនហើយលោកនឹង
ពិភាក្សាជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធប្រទេសចិនជួយបង្វឹកដល់កីឡាករវ័យថ្នាលមួយរូបទៀត ។ ប្រសិនបើភាគី
ចិនយល់ព្រមនៅខែឧសភាលោកនឹងបញ្ជូនកីឡាករថ្នាលវ័យក្មេងមួយរូបទៀតឲ្យទៅហាត់នៅប្រទេសចិនដែរគឺកីឡា
ករអៀ សៀវមីញ ។គេក៏ជាកីឡាករកាយសម្ព័ន្ធអាកទីស្ទិកដែរ ។
សម្រាប់ការទៅហ្វឹកហាត់នៅប្រទេសចិននេះគឺបញ្ចប់នៅពេលស៊ីហ្គេមមកដល់តែម្ដង ។ នៅពេលហាត់ចប់
លោកនៅមិនទាន់ដឹងថាតើកីលាករវ័យ ភក្ត្រាត្រូវមកស្រុកខ្មែរសិនឬក៏ចេញពីចិនឆ្ពោះទៅប្រទេសហ្វលីពីនដែលជា
កន្លែងប្រកួតកីឡាស៊ីហ្គេមលើកទី៣០នោះឡើយ ។
លោកផាណាមានជំនឿចិត្តថាការទៅហ្វឹកហាត់នៅប្រទេសចិនកីឡាកាយសម្ព័ន្ធកម្ពុជានឹងមានការរីកចម្រើន
ជាមិនខានព្រោះប្រទេសចិនគឺជាមហាអំណាចនៃកីឡាកាយសម្ព័ន្ធ ។
សូមបញ្ជាក់ថាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ប្រទេសចិនហើយប្រ
ទេសទាំង២នេះតែងតែទទួលយកកីឡាកាយសម្ព័ន្ធកម្ពុជាឲ្យទៅហ្វឹកហាត់នៅទីនោះ ។ដោយឡែកប្រទេសរុស្ស៊ីក៏តែង
តែផ្ដល់សម្ភារៈហ្វឹកហាត់ដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែរ ។

អត្ថបទដែលជាប់ទាក់ទង