ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លន បញ្ញាប្រជែងខ្សែក្រវាត់ឈ្នះស៊ូភើ មែនឬទេ ?

110


ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែកៃរវាត់Wurkzទម្ងន់៦០គីឡូក្រាមបានឈានមកដល់តំណាក់កាលប្រកួតផ្ដាច់ព្រ័ត្រ
ហើយនៅរសៀលថ្ងៃទី៣១មីនានេះ ។
អ្នកប្រដាល់កម្ពុជាលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃ
ស៊ូភើ មែន(Supper Man) ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូប ។
អ្នកប្រដាល់កម្ពុជា៤រូបនោះមានលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ធឿន ធីក្លិបអង្គរមានជ័យខេត្តសៀម
រាបហេង វាសនាក្លិបព្រៃទទឹងកីឡា និង សារឿន ចាន់ក្លិបតាព្រហ្មមានជ័យ ។
ចំពោះអ្នកប្រដាល់ថៃវិញមានឆៃ យ៉រ៍(Chhai Yor)ស៊ូផើ មែន(Supper Man)ឆាវ វ៉ាលីត(Chhav Vallit)
និងយ៉ត កាតាន់យូ(Yorth Katanyou) ។ សម្រាប់អ្នកប្រដាល់កម្ពុជាមានលន បញ្ញាមានពិន្ទុលើសគេ ឯ អ្នកប្រដាល់
ថៃស៊ូភើ មែនមានពិន្ទុលើសគេ ។
លន បញ្ញា៤ប្រកួតរបស់គេក្នុងវគ្គសន្សំពិន្ទុគេឈ្នះ៣ប្រកួត និង ចាញ់ ១ ប្រកួតគឺចាញ់ពិន្ទុស៊ូភើ មែននេះតែ
ម្ដង រីឯស៊ូភើ មែនវិញ៤ប្រកួតរបស់៣៩ដង ចាញ់៣ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់ចំនួន១៨ដង ។ចំពោះ
ស៊ូភើ មែនវិញគេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៣ដង ចាញ់១២ដង ស្មើពិន្ទុ១ ដង ។
ជំនួបលើកនេះមិនទាន់ប្រាកដថាស៊ូភើ មែនឈ្នះលន បញ្ញាម្ដងទៀតទេ តែក៏មិនទាន់ប្រាកដថាបញ្ញាយកឈ្នះ
ស៊ូភើ មែនបានដែរ ។ នរណាជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារ ?
ចំពោះគូអមវិញនោះអ្នកប្រដាល់ជើងខ្លាំងឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រកួតជាមួយអ្នក
ប្រដាល់ជើងរន្ទះថៃលូម លេង(Loom Leng) ។
មានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលសន្លប់ក្រោមទម្ងន់ជើងរបស់លូម លេងតែលូម លេងពុំធ្លាប់ប្រកួត
ជាមួយឌីម៉ាឡើយ ។ ឌីម៉ាមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៩៤ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។ ចំពោះលូម
លេងវិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៥ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។ ជំនួបគ្នាលើកដំបូងនេះមិន
ដឹងថានរណាឈ្នះនោះទេ ។

អត្ថបទដែលជាប់ទាក់ទង