ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធប្រដាល់គុនខ្មែរ ប្រគល់សម្ភារៈហ្វឹកហាត់ដល់ក្លិបជាសមាជិកចំនួន៩

127


ភ្នំពេញ៖កាលពីថ្ងៃសុក្រ៩រោចទី២៩ខែមីនាលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់
គុនខ្មែរបានផ្ដល់នូវសម្ភារៈសម្រាប់ហ្វឹកហាត់ដល់ក្លិបជាសមាជិកចំនួន៩ ។
ក្លិបទាំង៩នោះមកពីខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្លិបប្រដាល់គុនខ្មែរបក្សីស្លាបដែក ក្លិបប្រដាល់គុនខ្មែរ៩១១ ក្លិបប្រដាល់គុនខ្មែររស្មីកុមារកំព្រាកុមារកំព្រា ក្លិបប្រដាល់គុនខ្មែរតាឡីដំរីមានរិទ្ធ និងក្លិបប្រដាល់គុនខ្មែរស្វាយរលំ ។
នេះមិនមែនជាលើកដំបូងទេដែលសហព័ន្ធបានផ្ដល់នូវសម្ភារៈហ្វឹកហាត់ដល់ក្លិបដែលជាសមាជិករបស់ខ្លួន
ហើយថវិកាដែលទិញសម្ភារៈទាំងនេះមួយផ្នែកធំជារបស់សហព័ន្ធ មួយផ្នែបានមកពីសមាជិកប្រតិបត្តិរបស់សហព័ន្ធ
និងសមាជិកទ្រទ្រង់ ឯមួយផ្នែកទៀតបានមកពីផ្នែកឯកជន ។
ជាមួយនឹងការផ្ដល់សម្ភារៈដា់ក្លិបទាំង៩នោះលោកប្រធានសហព័ន្ធបានវាយតម្លៃលើការងារមួយត្រីមាសដើម
ឆ្នាំ២០១៩ ដោយលោកបានចាត់ទុកថាសន្ទុះក្រុមការងារអាជ្ញាកណ្តាល និងចៅក្រមសហព័ន្ធកីឡាទទួលបានលទ្ធផល ដោយសារតែយើងរួមគ្នាអនុវត្តទិសដៅផែនការព្រមទំាងប្រធានគណៈកម្មការនីមួយៗបានពិនិត្យវាយតម្លៃសកម្មភាពការងារលើចំណុចខ្លាំង ខ្សោយ បទពិសោធន៍ ចំណុចប្រឈម វិធានការ ដោះស្រាយ។

អត្ថបទដែលជាប់ទាក់ទង