ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ៣៥៦នាក់ទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារ

219

ភ្នំពេញ៖ គ្រឿងឥស្សរិយយស និងមេដាយការងារចំនួន៣៥៦ត្រូវបានបំពាក់និងផ្តល់ជូនមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តបន្ទាប់ពីបងប្អូនបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋ និងបំពេញភារកិច្ចជូនរដ្ឋបាលរាជធានីភ្នំពេញបានល្អនាពេលកន្លងមក និងក្រោយពីមានការស្នើរសុំដោយ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីស្នើសុំការប្រោសព្រះរាជទានពីអង្គព្រះមហាក្សត្រព្រះរាជទាននូវគ្រឿងឥស្សរិយយស និងមេដាយការងារជូនបងប្អូននាពេលនេះ។

    ពិធីបំពាក់មេដាយនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩មិនានៅសាលារាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

   តាមលោកឃុន វណ្ណា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលរាជធានីភ្នំពេញបានឲ្យិដឹងពីការគ្រប់គ្រងធុនធានមនុស្សក្នុងរដ្ឋបាលរាជធានីភ្នំពេញពីស្ថានភាពទូទៅ,ពីការអនុវត្តគោលនយោបាយវិមជ្ឈការ,ការអនុវត្តការងាររបស់ទីចាត់ការគ្រប់គ្រងធនធានមនុស្សស្របតាមគោលការដឹកនាំដែលពាក់ពន្ធ័នឹងផលប្រយោជន៏របស់មន្ត្រីរាជការដែលក្នុងនោះមានការស្នើសុំដំឡើងឋានន្តរស័ក្តិ បណ្ណ័សរសើរ  ការរៀបចំស្នើសុំ គ្រឿងឥស្សរិយយសជាដើម។

  លោកអោយដឹងទៀតថាចំពោះគ្រឿងឥស្សរិយយស និងមេដាយការងារដែលត្រូវបំពាក់ និងផ្តល់ជូនមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះរួមមាន៖គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនាចំនួន១រូប, ថ្នាក់សេនាចំនួន១៧រូប,គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទ្ធិចំនួន៨០រូប និងមេដាយការងារជាច្រើនរូបទៀត៕

 

អត្ថបទដែលជាប់ទាក់ទង