ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះមាន ឬមិនមាន EBA ក្ដី​ កម្ពុជានឹងបន្ដធ្វើដំណើរទៅ​មុខដោយភាពស្វាហាប់ និងភាពជឿជាក់​ខ្ពស់ ​ក្នុងការកំណត់ជោគវាសនារបស់ខ្លួនទៅថ្ងៃអនាគត​

89


សាររបស់សម្ដេចតេជោ​​​​​​​​​​​​​​​​​​​​​​​​​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី 29 ខែមីនា
ទោះមាន ឬមិនមាន EBA ក្ដី​ កម្ពុជានឹងបន្ដធ្វើដំណើរទៅ​មុខដោយភាពស្វាហាប់ និងភាពជឿជាក់​ខ្ពស់ ​ក្នុងការកំណត់ជោគវាសនារបស់ខ្លួនទៅថ្ងៃអនាគត​ ឈានទៅ​សម្រេច​បាននូវចក្ខុវិស័យ និងបំណង​ប្រាថ្នា​មហិ​ច្ឆតារបស់ខ្លួន​ ពោលគឺ៖«ក្ដាប់យកមកវិញនូវមោទនភាពជាតិ និងកសាងជាតិមួយ​ដ៏រស់រវើក និងស្មើមុខមាត់» ឈានឆ្ពោះទៅរក​អនាគតរុងរឿង ភ្លឺស្វាង​ និងត្រចះត្រចង់ តាមរយៈ «ការកសាងជាជំហានៗ នូវសង្គមកម្ពុជាមួយ ​ដែលមានសុខសន្ដិភាព​ ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវ​គោលការណ៍ប្រជាធិបតេ​យ្យ នីតិរដ្ឋ ព្រមទាំងសិទ្ធិ​ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានការអភិវឌ្ឍប្រកបដោយចីរភាព​ និងសមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មានប្រ​ជាជនប្រកបដោយចំណេះដឹងខ្ពស់​ និងវប្បធម៌ជ្រៅជ្រះ ហើយមានជីវភាពសមរម្យ ការរស់​នៅប្រកបដោយសុខដុមរមនា​ ទាំងក្នុងសង្គមជាតិ និងក្រុមគ្រួសារ»៕

អត្ថបទដែលជាប់ទាក់ទង