ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិសេកឆ្លងប្រាសាទចតុម្មុខ​ ស្ថិត​នៅតំបន់រមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ

507

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ លោកជំទាវ កតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ ននិងអធិការកិច្ចបានអញ្ជើញជាអអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេកឆ្លងប្រាសាទចតុម្មុខ​ ស្ថិត​នៅតំបន់រមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ ដែលពិធីនេះប្រារព្ធឡេីងដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ​ ឯកឧត្ដម​ ឡុង​ សុវណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​​ លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ  លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ កងកម្លាំងទាំង៣ក្នុងខេត្តនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាឱកាសនោះផងដែរ។

  សូមបញ្ជាក់ថា​ ប្រាសាទចតុម្មុខ​ ជាប្រាសាទមួយស្ថិតក្នុងក្រុមប្រាសាទបាកាន(ព្រះ​ខ័ន​កំពង់ស្វាយ)​ ក្នុងភូមិតាសែង​ ឃុំរណសិរ្ស​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ។  ប្រាសាទនេះ​ មានរូបព្រះពុទ្ធទ្រង់ឈរ​ បែរទល់ខ្នងគ្នាចំនួន ៤ ទិស​  និងកម្រឃើញមានប្រាសាទនៅក្នុងតំបន់ផ្សេង​ ក្នុងប្រទេសកម្ពុជាមានទម្រង់ដូចជាប្រាសាទនេះ។   ប្រាសាទនេះ​ បានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ​ នៅសល់ត្រឹមតែចង្កេះមកចុះក្រោមតែប៉ុណ្ណោះ​ ហើយនៅតាមជញ្ជាំង​ និងផ្នែកខាងមុខមានដើមឈើ​ និងឫសឈើដុះញ៉ែកជញ្ជាំងកាន់តែខ្លាំង​ ដែលកត្តានេះ​ នាំឲ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។​ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល​ និងជ្រុងទាំងបី​ ហើយភ្ញៀវទេសចរណ៍មកទស្សនានៅទីនេះ​ បានដើរជាន់ពីលើ។  ដោយមានការយកចិត្តទុកដាក់​ និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាដោយ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាកម្ពុជា​ បានអនុញ្ញាតជូន​ លោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា​មួយរដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ ផ្ដល់នូវថវិកាដែលបានមកពី​ សម្ដេចនាយករដ្ឋរដ្ឋមន្ត្រី​ និងលោកជំទាវឧបនាយករដ្ឋមន្ត្រី​ ព្រមទាំងសប្បុរសជននានា​ ដើម្បីជួសជុលប្រាសាទនេះ​ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ​ និងលើកតម្លៃផ្នែកវប្បធម៌ឲ្យកាន់តែទូលំទូលាយ។  ការងារអភិរក្ស​ និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ​ និងអភិរក្សសំណង់បុរាណ​ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ​ នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ៕

 

អត្ថបទដែលជាប់ទាក់ទង