ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាតុភូតធម្មជាតិពីរ នឹងធ្វើឱ្យភ្ញៀងធ្លាក់ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា

70

(ភ្នំពេញ)៖ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ គឺមានភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។ បណ្តាខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា បាតុភូតធម្មជាតិពីរ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលសារជាថ្មីម្តងទៀត មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃ០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ នឹងមានភ្ញៀវធ្លាក់ច្រើនជាបន្តបន្ទាប់ នៅតាមបណ្តាលខេត្តជាប់មាត់សមុទ្រ។ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា នឹងមានភ្លៀវធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង