ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសកៀនស្វាយ ៖ ការកសាងអង្គភាពគឺជាកត្តាសំណាស់

87

កណ្ដាល៖ក្រោមគំនិតផ្ដួចផ្ដើមនិងការគិតគូខ្ពស់ពីសំណាក់លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានដឹកនាំកម្លាំងនៅជួរអធិការនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយទាំងអស់ចូលរួមធ្វើការងារ ពលកម្មនាដើមសប្ដាហ៍នេះដោយចាក់សាបចាក់បេតុងក្រាល នៅទីធ្លាបរិវេណអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០១៩នេះគឺដើម្បីប្រែមុខមាត់ថ្មីពោលគឺប្រែក្លាយពីផ្លូវដី និងបរិវេណទីធ្លាដីទៅជាទីធ្លាបេតុងមានសោភ័ណ្ឌភាពល្អងាយស្រួលក្នុង ការរស់នៅរបស់កងកម្លាំងដើម្បីបម្រើការងារជូនបងប្អូនប្រជាជនទូទៅពេលពួកគាត់មកទំនាក់ទំនងការងារនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះការកសាងអង្គភាពដោយចាក់បេតុងក្រាលនៅទីធ្លាបរិវេណអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ នាពេលនេះឬថ្ងៃនេះគឺដើម្បីកែលម្អនៅក្នុងបរិវេណទីធ្លាអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ទាំងមូលពោលគឺដោយប្រែក្លាយពីផ្លូវដីឬទីធ្លាដីទៅជាបេតុង ដោយមានរបៀបរៀបរយសោភណ្ឌភាពល្អមានផាសុខភាព។
តាមការកត់សម្គាល់បង្ហាញអោយឃើញថា នៅក្នុងបរិវេណទីធ្លានៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយចាប់តាំងពីយូរយារណាស់មកហើយដោយមិនមានការអភិវឌ្ឍន៍កែលម្អរកសាង អង្គភាពល្អដូចនេះនោះទេ។ហើយក្រៅពីរៀបចំកសាងអង្គភាពដោយចាក់បេតុង ពេញផ្ទៃបរិវេណអង្គភាពហើយនោះលោកអធិការវ័យក្មេងដ៏ប៊ិនប្រសព្វ សកម្មការងាររូបនេះបានកសាងជួសជុលកែលម្អរបន្ទប់បម្រើការងារនៅអធិការដ្ឋាន បានល្អប្រសើរសក្ដិសមជាកន្លែងបម្រើការងារជូនដល់បងប្អូនប្រជាជន ពេលពួកគាត់មកទំនាក់ទំនងការងារតាមតម្រូវការរបស់ពួកគាត់ផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងទៀតថាចំពោះកញ្ចប់ថវិកាដែលយកមកកសាងអង្គភាពនា ពេលនេះគឺបានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរស់ជននានាទាំង នៅក្នុងមូលដ្ឋាននិងនៅក្រៅមូលដ្ឋានផងដែរជាពិសេសបងឧកញ៉ា ដែលជានិច្ចកាលគាត់តែងតែជួយឧបត្ថម្ភថវិកាមកកងកម្លាំងសមត្ថកិច្ចយើង ដើម្បីបម្រើការងារនិងកសាងអង្គភាពតួយ៉ាងដូចនៅពេលនេះអ៊ីចឹងដូចនេះសូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង