ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានដឹកដីបើកបុកក្មេងស្លាប់ម្នាក់ និងរបួសម្នាក់នៅភូមិឫស្សីស្រុក

79

កណ្ដាល៖ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនិងក្មេងប្រុសម្នាក់ទៀត បានរងរបួសជាទម្ងន់ដោយជួបគ្រោះថ្នាក់ចរាចរណ៍ឡានដឹកអាចម៍ដីបើកបុក ខណៈពេលធ្វើដំណើរស្របទិសគ្នា។
ចំពោះតៃកុងឡានដឹកអាចម៍ដីត្រូវកម្លាំង សមត្ថកិច្ចប៉ូលិសចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាងរថយន្ត ម៉ូតូ និងកង់ បណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់កើតឡើងនៅ់លើកំណាត់ផ្លូវលេខ១១០ ចំណុច ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត កណ្តាលកាលពីរសៀលថ្ងៃទី០១ខែមេសាឆ្នាំ២០១៩នេះ។
ជនរងគ្រោះដល់ជីវិតឈ្មោះហ៊ឹម រតនាភេទប្រុសអាយុ១៤ឆ្នាំនៅភូមិឫស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។
រីឯអ្នករងរបួសឈ្មោះឆាយ ពិសិដ្ឋភេទប្រុសអាយុ១៤ឆ្នាំនៅភូមិឫស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។
ចំណែកតៃកុងឡានឈ្មោះរឿន អ៊ុនតាក់ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំខាងលើនេះ មានក្មេងជិះកង់ ពណ៌ក្រហម ប្រភេទកង់តួស្រី ជិះឈ្មោះឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជិះពីកើតទៅលិច (ស្អាងទៅភ្នំពេញ) ។លុះពេលមកដល់កន្លែងកើតហេតុ មាន ម៉ូតូ មួយគ្រឿងម៉ាកHONDA DREAM 125 ពណ៏ខ្មៅ ពាក់ផ្លាកលេខ កំពត1C-1615 បើកបរដោយឈ្មោះ ហ៊ឹម រតនា ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដូចគ្នាដែលបើកមកពីក្រោយមានទិសដៅស្របគ្នាបានមកទះប្រឡែងលេងគ្នារួចបានទាក់ដែចង្កូត ដួលកង់ខ្ទាតចូលខាងស្តាំ នៃចំណែកម៉ូតូរេចង្កូតទៅខាងឆ្វេង ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកNissan ពណ៍
ខៀវ ប្រភទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP 2451 អ្នកបើកបរដោយ ឈ្មោះរឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបើកមាន
ទីសដៅស្របគ្នារួច ក៏ជ្រុលចង្កូតរថយន្តបុកម៉ូតូនោះ
បណ្តាលឲ្យ ស្លាប់ អ្នកបើកបរម៉ូតូ ឈ្មោះ ហ៊ឹម រតនា នៅកន្លែងកើតហេតុ តែម្ដងទៅហើយសពក៏បានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នកជិះកង់រងរបួសធ្ងន់ បញ្ញូនទៅព្យាបាលគន្ធបុប្ផា ហើយម៉ូតូខូចស្រាល និង រថយន្តខូចស្រាល កង់ យកមករក្សាទុកជាភ័ត្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ចំណែកអ្នកបើករថយន្តត្រូវបានឃាត់ខ្លួន។
តាមការសន្និដ្ឋានចំពោះករណីគ្រោះថ្នាក់ខាងលើនេះគឺបណ្តាលមកពី អ្នកបើកបររថយន្ត ធ្វេសប្រហែសខ្ចីខ្ចា
មិនបានពិនិត្យស្ថានភាព ផ្លួវខាងមុខមានឧបសគ្គ៕

អត្ថបទដែលជាប់ទាក់ទង