ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ដោយសារមិនត្រូវគ្នាលើលក្ខខណ្ឌ និងមកមិនទាន់សភាពការណ៍តាមដែលកម្ពុជា

62

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេលយូរ មិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នឹងម្យ៉ាងទៀត ដោយសារតែការចរចា មិនត្រូវគ្នាទៅលើលក្ខខណ្ឌមួយចំនួន។
បើតាមលោក ផៃ ស៊ីផាន៖ នៅពេលនេះកម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយកថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឲ្យដំណើរការ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ៍បញ្ចូលមកបណ្តាញអគ្គិសនីជាតិ ព្រមទាំងឲ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។
ធ្វើដូច្នេះយើងមានភ្លើង២០០មេហ្គាសម្រាប់បន្ថយការលំបាករយៈពេលជាង១ខែនេះ មុនរដូវភ្លៀងចូលមកដល់។ លើសពីនោះទៀត រាជរដ្ឋាភិបាលចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពលអគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងសម្រាប់ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅដែលទាំងនេះ ក្លាយទៅជាផលប្រយោជន៍ច្រើន និងវែងឆ្ងាយ៕

អត្ថបទដែលជាប់ទាក់ទង