ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

3 ខែដើមឆ្នាំ 2019 ការប្រមូលចំណូលពន្ធ ប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ផ្លូវរាជធានីភ្នំពេញមានចំនួនប្រមាណ 24 លានដុល្លារ

600

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថាក្នុងរយៈពេល 3 ខែដើមឆ្នាំ 2019 ការប្រមូលចំណូលពន្ធ ប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅរាជធានីភ្នំពេញមានចំនួនប្រាណ 24 លានដុល្លារលើកចំនូនអចលនទ្រព្យប្រមាណ20500 មូលដ្ឋាន ខណៈនៅឆ្នាំ 2018 នៅរាជធានីភ្នំពេញចំណូលពន្ធប្រថាប់ត្រា ប្រមាណ 97 លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកាលពីថ្ងៃទី 5 ខែមេសាឆ្នាំ 2019 បានចេញ
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាស្ដីពី “ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ”។

លោកបណ្ឌិតកែមសម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថានៅឆ្នាំ 2018 នៅរាជធានីភ្នំពេញចំណូលពន្ធប្រថាប់ត្រាលើការកម្មផ្ទេរសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួនប៉ុន្មាន 388 ប៊ីលានរៀល ប្រមាណ 97 លានដុល្លារលើចំនួនអចលនទ្រព្យប្រមាណ 55600 មូលដ្ឋាន ស្មើប្រមាណ 134 ,4 ភាគរយនៃផែនការ។ សម្រាប់រយៈពេល 3 ខែដើមឆ្នាំ 2019 ការប្រមូលចំណូលពន្ធនេះមានចំនួនប្រមាណ 96 ប៊ីលានរៀល ស្មើប្រមាណ 24 លានដុល្លារលើចំនូនអចលនទ្រព្យប្រមាណ 20500 មូលដ្ឋាន ស្មើនឹង 33 ,6 ភាគរយនៃផែនការ។

ចំពោះការធ្វើបច្ចុប្បន្នភាពឡើងវិញនៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្តនិងតម្លៃអចលទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាក្នុងនោះផងដែរលោកបណ្ឌិតបានពន្យល់ដល់អង្គសិក្ខាសាលាដោយសង្កត់ធ្ងន់ថាបន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានពិនិត្យកែសម្រួលឧបសម្ព័ន្ធដោយយកចិត្តទុកដាក់និងបានកោះប្រជុំអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យរាជធានីភ្នំពេញដើម្បីពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ជាច្រើនលើកច្រើនសារនិងបានឯកភាពគ្នាពីគ្រប់ភាគីពាក់ព័ន្ធរួមមានតំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងរដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌតំណាងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីនិងតំណាងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា។

ដោយកំណត់យកតម្លៃថ្លៃមិនលើសពី 70% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារ។ ក្រោយពីធ្វើបច្ចុប្បន្នភាពតម្លៃក៏មានការកែសម្រួលភូមិសាស្ត្រផងដែរដោយបន្ថែមឬកែសម្រួលកំណាត់ផ្លូវនេះឬតំបន់អភិវឌ្ឍន៍ឬបុរីដែលទើបកើតមានថ្មីៗឬទីប្រជុំជនដើម្បីងាយស្រួលក្នុងការអនុវត្តនិងកាត់បន្ថយកម្រិតលម្អៀងតម្លៃសំដៅធានាបាននូវសមធម៌។

លោកបណ្ឌិតកែមសម្បត្តិបានថ្លែងថារាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្តនិងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត 10 ឆ្នាំកន្លងមកហើយដើម្បីឲ្យសមតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន។ តាមរយៈការធ្វើបច្ចុប្បន្នភាពនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសលេខ 343 សហវប្រកចុះថ្ងៃទី 22 ខែមីនាឆ្នាំ 2019 ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2019 តទៅ។ ក្នុងន័យនេះដើម្បីពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញដែលជាចំណូលថវិការថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់តម្លាភាពនិងសមធម៌ជាពិសេសក្នុងពេលដាក់ឲ្យអនុវត្តប្រកាសនេះព្រមទាំងក្នុងគោលដៅឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិនៃរាជធានីភ្នំពេញនិងអង្គភាពជំនាញពាក់ព័ន្ធជួយផ្សព្វផ្សាយបន្តនិងផ្ដល់សេវាជូនអ្នកជាប់ពន្ធក៏ដូចជាប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀតទើបរដ្ឋបាលរាជធានីភ្នំពេញនិងអគ្គនាយកដ្ឋានពន្ធដារបានសហការរៀបចំសិក្ខាសាលានាថ្ងៃនេះឡើយ។

នៅក្នុងអង្គសិក្ខាសាលានេះលោកកើតឆែអភិបាលរងរាជធានីភ្នំពេញក៏បានមានមតិស្វាគមន៍បើកសិក្ខាសាលានិងផ្ដាំផ្ញើឲ្យអង្គសិក្ខាសាលាទាំងមូលយកចិត្តទុកដាក់ព្រមទាំងលើកជាសំណួរឲ្យបានផុលផុស។

ក្នុងអង្គសិក្ខាសាលានេះលោកបណ្ឌិតអគ្គនាយករងបានស្នើឲ្យបំប៉នលើកកម្ពស់កិច្ចសហការក្នុងការជំរុញកម្មសិទ្ធិករឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យជាពិសេសចំពោះម្ចាស់អចលនទ្រព្យពុំទាន់ចុះបញ្ជីដែលបានផ្ទេរសិទ្ធិកាន់កាប់នោះធ្វើនៅត្រឹមថ្នាក់សង្កាត់ឲ្យមកបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធជាធរមាន។ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការពង្រឹងកិច្ចសហការប្រមូលពន្ធមួយចំនួនទៀតដែលជាគុណប្រយោជន៍សម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិហើយអស់សក្តានុពលមានជាអាទិ៍ពន្ធលើដីធ្លីមិនប្រើប្រាស់និងពន្ធលើអចលនទ្រព្យជាដើម។ ចំពោះពន្ធលើអចលនទ្រព្យ។សូមឲ្យរដ្ឋបាលខណ្ឌសង្កាត់ជំរុញឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់អចលនទ្រព្យក្នុងមូលដ្ឋានសហការជាមួយក្រុមការងារធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងដាក់ចូលកន្ត្រកដើម្បីបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ស្នើសុំឲ្យរដ្ឋបាលខណ្ឌនិងសង្កាត់ជំរុញនិងលើកទឹកចិត្តឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់អចលនទ្រព្យក្នុងមូលដ្ឋានរបស់ខ្លួនបានបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមត្រូវតាមនីតិវិធីឲ្យអស់លទ្ធភាព។ បន្តយកចិត្តទុកដាក់ដែលនាំដល់មន្រ្តីអនុវត្តផ្ទាល់ក្នុងការផ្ដល់កិច្ចសហការក្នុងដំណើរការប្រមូលពន្ធអោយប្រើពាក្យសម្ដីទន់ភ្លន់សុភាពរាបសារនឹងមានអាកប្បកិរិយាសមរម្យចំពោះប្រជាពលរដ្ឋដែលមកទទួលសេវានិងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវាឲ្យបានត្រឹមត្រូវតាមអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺធ្វើឲ្យបានធ្វើឲ្យលឿននិងមានតម្លាភាពក្នុងន័យនេះពង្រឹងការផ្តល់សេវាកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋតាមរយៈការផ្លាស់ប្ដូរផ្នត់គំនិតមន្ត្រីរាជការពីការត្រួតត្រាទៅជាអ្នកផ្ដល់សេវាបម្រើប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង