ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តបាត់ដំបង ចាប់ជនសង្ស័យដែលលួចកាប់ព្រៃឈើនៅក្នុងការអភិរក្សរបស់សហគមន៍តំបន់កំពីងពួយ

98

បាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួនតូចបានលួបលួចធ្វេីសកម្មភាពកាប់ឈេីដោយខុសច្បាប់នៅក្នុងមូលដ្ឋានខ្លះនៃឃុំតាគ្រាម​ ស្រុក​ បាណន់​ ខេត្តបាត់ដំបង​ ដែលព្រៃឈេីទាំង​នោះស្ថិតក្រោមការអភិរក្សរបស់ហគមន៍ការពារព្រៃឈេីក្នុងតំបន់កំពីងពួយ​។

កាលពីថ្ងៃទី 5 ខែមេសាឆ្នាំ 2019 ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺ ចំពោះករណីខាងលើនេះ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដបង មានកិត្តិយសសូមធ្វេីការបំភ្លឺជូសាធារណ:​ជនជាពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញពត៌​មានសង្គមបានជ្រាបថា​ ក្នុងមួយរយ:ពេលចុងក្រោយនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំតាគ្រាម​ ស្រុកបាណន់ ខេត្តបាត់ដំបង​ បានសម្តែង​ក្តីបារម្មចំពោះក្រុមប្រជាពលរដ្ឋមួយចំនួនតូចដែលលួបលួចធ្វេីស​កម្មភាពកាប់ឈេីដោយខុសច្បាប់នៅក្នុងមូលដ្ឋានខ្លះនៃឃុំតាគ្រាម​ ស្រុក​ បាណន់​ ខេត្តបាត់ដំបង​ ដែលព្រៃឈេីទាំង​នោះស្ថិតក្រោមការអភិរក្សរបស់ហគមន៍ការពារព្រៃឈេីក្នុងតំបន់កំពីងពួយ​ ។

​ ផ្តេីមចេញពីសកម្មភាពខាងលេីនិងដោយស្ថិតក្រោមបញ្ជាដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការនគរ​បាលខេត្តបាត់ដំបង​ កងកម្លាំង​នគរ​បាល​នៃអធិ​ការដ្ឋាននគរបាលស្រុកបាណន់​បាន​រួមសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានរួមជាមួយក្រុមការ​ពារព្រៃសហគមន៍ធ្វេីការបង្រ្កាបករណីខាងលេី​ក្នុងមូលដ្ឋានឃុំតាគ្រាមបានចំនួន០៣លេីកចាប់តាំងពីខែ​ វិច្ឆិកា​ ឆ្នាំ២០១៨​រហូតមក​ដល់បច្ចុប្បន្នដោយធ្វេីការឃាត់ខ្លួនអ្នកប្រព្រឹត្តិព្រមទាំងវត្ថុតាងនៃអំពេីល្មេីសច្បាប់ហេីយបញ្ជូនទៅសមត្ថកិច្ចរដ្ឋបាលព្រៃឈេីចាត់ការទៅតា​មនីតិវិធីរួចហេីយ។

​ បេីទោះបីជាយ៉ាងនេះក៏ដោយស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ នៅតែបន្តជម្រុញដល់ន​គរ​បាល​មូលដ្ឋានរួមសហការណ៍គ្នាជាមួយអា​ជ្ញាធរ​ មូលដ្ឋានផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋបាន​យល់អំពីគោល​បំណងនិងសារសំខាន់នៃការអភិក្សព្រៃឈេីនៅទីនោះក៏ដូចជាតំបន់ដទៃទៀត​ ហេីយបំផុសឲ្យពួកគាត់ចូលរួមថែរក្សា​ការពារនិងហ៊ានរាយការណ៍បានទាន់ពេលវេលាមក​មន្រ្តី​ ន​គរបាលមូលដ្ឋានដេីម្បីមានវិធានការ​បង្រ្កាបក្នុងពេលបានដឹងឫប្រទះឃេីញនូវអំពេីល្មេីសច្បាប់ណាមួយក្នុងមូលដ្ឋាន​របស់ពួកគាត់​ ទាក់ទងនឹងករណីនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង