ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈាមស្រែកស្បែកហៅ នគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជនដៃដល់ម្នាក់ ដែល កាត់ក្បាលយាយនិងចៅ នៅកំពង់ចាម

97

កំពង់ចាម៖នគរបាលផ្នែកព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅថ្ងៃទី 6 ខែមេសានេះបានបញ្ជាក់ថា ករណីឃាតកម្ម កាត់ក្បាល យាយ និងចៅ ហើយយកក្បាលទាំងពីរយកទៅបោះចោលបាត់នោះ ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ រហូតឈានដល់បង្ក្រាប ឃាតករដៃដល់ម្នាក់អាយុជាង 60ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម១ ដ៍សាហាវ ជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថាករណីឃាតកម្មនេះកើតឡើងដោយសាររឿងគំនុំ។ ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួនហើយនាំ ខ្លួន ទៅ បង្ហាញនិងធ្វើត្រាប់ នៅកន្លែងឃាតកម្ម៕

អត្ថបទដែលជាប់ទាក់ទង