ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឹបអូសបានឈើប្រភេទលេខ១ ចំនួន ១១៤ដុំ នៅឃុំប៉ក់ញ៉ៃ

82


រតនគិរី៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការស្រុក បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកាលេខ (07.63013.15.21254) ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយរឹបអូសបានឈើប្រភេទលេខ១ ចំនួន ១១៤ដុំ ក្នុងនោះឈើស្រឡៅ ២៣ដុំ ស្មើនឹង ២,៤៤៩ម៉ែត្រគូប, ឈើសុក្រំ ៩១ដុំ ស្មើនឹង ៧,៥៤៩ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង