ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស្នើឲ្យលុបបំបាត់ប៉ាឆា និងក្លឹបកម្សាន្ត នៅជិតសាលារៀន

91


(បាត់ដំបង)៖ សម្តេចក្រឡាហោម បានថ្លែងថា កន្លែងប៉ាឆាដុតខ្មោច មិនឲ្យមានជិតសាលាទេ នឹងអាចធ្វើឲ្យក្មេងមានអារម្មណ៍ភ័យខ្លាច ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកសំណើមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីដាក់វិធានការ លុបបំបាត់បំបាត់មិនឱ្យមានក្លឹបកម្សាន្ដ និងកន្លែងបូជាសព នៅជិតសាលារៀនទៀតនោះទេ។ សម្តេចអះអាងថា ការដែលមានទីតាំងបែបនេះនៅជិតសាលា អាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សនិស្សិត ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនមូលក្នុងការសិក្សា។

សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចុះពិនិត្យ ទីតាំងសាងសង់អាងហែលទឹក សកលវិទ្យាល័យបាត់ដំបង។
សម្ដេចក្រឡាហោមបានថ្លែងថាសម្ដេចបានលើកជាសំណើរជូនទៅសម្រេចចូលនាយករដ្ឋមន្ត្រីក្នុងការពិចារណាការដាក់ក្លឹបកម្សាន្តក្បែរសាលារៀន ដែលអាចធ្វើឲ្យក្មេងមានអារម្មណ៍មិនមូលវាបែកហើយបើក្លឹបនោះដូចអ្នកប្រើប្រាស់គ្រឿងញៀនទៀតតាំងតែមានបញ្ហា។ ដូចជានៅសាលាច្បាប់បឹងត្របែកដែលមានមជ្ឈមណ្ឌលរោគចិត្តស្តាប់កំសាន្តដែលនៅក្បែរសាកលវិទ្យាល័យត្រូវយើងបានដោះស្រាយនិងបង្រ្កា បរួចហើយ និងបានបិទរួចហើយប៉ុន្តែពីមុនមកឪពុកម្តាយរបស់សិស្សនិស្សិតក៏មានការត្អូញត្អែរផងដែរ។ ចំណែកឯប៉ាឆា ដុតខ្មោចមិនគួរឲ្យនៅទីណាឡើយក្បែរសាលារៀននោះទេព្រោះវាមានធុំក្លិននិងមានអារម្មណ៍ភ័យខ្លាចដែលធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់ក្មេងៗ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «ខ្ញុំក៏បានលើកសំណើមួយទៅ សម្ដេចតេជោ ទាក់ទងរឿងការដាក់ក្លឹបកម្សាន្ដជិតសាលារៀន និងក៏បានបន្ថែមទៅក្នុងកម្មវិធីជាតិ ស្ដីពីសុខភាព គឺថាយើងមិនអនុញ្ញាតឲ្យ ដាក់ក្លឹបកម្សាន្ដ នៅជិតសាលារៀនទេ។ បើមិនអញ្ចឹងទេ នឹងធ្វើឲ្យក្មេងមានអារម្មណ៍មិនមូល បែកហើយ បើថាក្លឹបនឹងលួចលាក់ មានគ្រឿងញៀនទៀត អាហ្នឹងគឺជាបញ្ហា ជាពិសោធន៍កន្លងទៅ»។
សម្តេចបានបន្តទៀតថា «កន្លែងប៉ាឆាដុតខ្មោច ដុតអីមិនឲ្យមានជិតសាលាទេ ក្មេងមានអារម្មណ៍ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង»។

អត្ថបទដែលជាប់ទាក់ទង