ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូឌុបលោកបណ្ឌិត សុខ ទូត យកសុទ្ធតែ Suzuki Let មក ឌុបអ្នកដំណើរ តែគ្មានអ្នកជិះ ត្រូវគេចំអក

92

បន្ទាប់ពីលោកបណ្ឌិតសុខ ទូច ដែល​ជា​ប្រធាន​រាជបណ្ឌិត្យសភា កម្ពុជា បានក្លែងបន្លំខ្លួន និងបាន​ចំណាយពេល​មួយ​ថ្ងៃ ដើម្បី​ធ្វើការ​រត់​ម៉ូតូឌុប ក្នុង​គោលបំណង​ចង់​ដឹង​អំពី​ជីវិត របស់​អ្នក​រត់​ម៉ូតូឌុប ក៏​ដូច​ជា​ចង់​ដឹង​អំពី​ជីវភាព​របស់ ពួក​គាត់ ក៏ត្រូវបានប្រិយមិត្តក្នុងបណ្តាញសង្គមធ្វើការរិះយ៉ាងចាស់ដៃ​។
ដោយក្នុងនោះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយផេកហ្វេសប៊ុកនៅថ្ងៃទី៨មេសា២០១៩ បានលើកឡើងថា ខ្ញុំធ្លាប់ជិះម៉ូតូឌុប គឺជិតកន្លះជីវិតហើយ ទើបតែឃើញ ម៉ូតូឌុបលោកបណ្ឌិតយកសុទ្ធតែ Suzuki Let មក ឌុបអ្នកដំណើរ ឬក៏ឲ្យសមងារជាបណ្ឌិតទៅណ៎…..? បើចង់ដើរតួរសម្តែងគួរលោកបណ្ឌិតទៅរៀនសម្តែង នៅសាលាវិចិត្រសិល្បៈឲ្យបាន ១ ទៅ ២ វគ្គសិនចាំ ចេញមកសម្តែង ទើបមើលទៅសមបន្តិច បើមិនចូល
សាលាសម្តែង ចេញមក គឺ ឆ្គងណាស់លោកបណ្ឌិត
អើយ ហឹម…បើលោកបណ្ឌិតចង់ដឹងពីជីវិតអ្នករត់ម៉ូតូ ឌុបសូមលោកបណ្ឌិតមកសួរខ្ញុំ ព្រោះខ្ញុំមានសមាជិក ជាអ្នករត់ម៉ូតូឌុបច្រើនណាស់។

ចំណែកលោកខាន់ ច័ន្ទសុផល ជាអ្នកសារព័ត៌មានផង និងទាហានផង បានសរសេរលើហ្វេសប៊ុកថា ប្រធានរាជបណ្ឌិតសភាកម្ពុជា ឯ.ឧ សុខ ទូច សាកចង់ដឹងចិត្តអ្នកផ្សារចាស់ ផ្សារថ្មីធ្វើជាអ្នករត់ម៉ូតូឌុបម៉ូយ , ឃើញថា ម៉ូតូឌុបឥឡូវ កម្ររសូវមានអ្នកជិះណាស់ ដោយគេ
និយមហៅតាមកម្មវិធីទូរសព្ទ័ ដែលមានម៉ូតូកង់៣ នាំចូលមកពីឥណ្ឌា ។ រីឯជីវភាពអ្នករត់ឌុប ជាម៉ូតូកង់២ គឺកំពុងប្រឈម និងជីវភាពប្រចាំថ្ងៃផងដែរ ចង់ឬមិនចង់ គឺពួកគាត់ត្រូវខ្ចីបុលគេ ដើម្បីទិញម៉ូតូកង់៣ឥណ្ឌា ហើយចុះឈ្មោះចូលជាសមាជិក ក្រុមហ៊ុនដឹកជញ្ជូនទើបអាចទទួលបានអតិថិជន ដោយមិនបាច់ឈរបក់ដៃហៅម៉ូយដូចមុន។

រីឯផេកឈ្មោះ ស៉ឹន ចែងចើន បានបញ្ចេញទស្សនថា
គ្មានអ្នកណារត់ម៉ូតូឌុប ដែលមានម៉ូតូល្អដូចលោកបណ្ឌិតអ៊ីចឹងទេ គ្មានអ្នកណាជិះគឺត្រូវហើយ ណាមួយខ្លាចខូចម៉ូតូលោកបណ្ឌិតផង មិនស្រួលត្រូវប្តឹងទៀត…!!! 😀

សូមបញ្ជាក់ថា លោកសុខ ទូច បានសរសេរថា មិនមែនដូរមុខរបរទេ តែចង់ដឹងពីសង្គមរត់ម៉ូតូឌុបម្តង ពេលគេហៅចូលទៅដល់នៅពេលតថ្លៃស្ដាប់សំលេងបានគេសើចហើយសំទោស ទោះបីហៅគេជិះក៏គេមិនព្រមដែរ តែបើទៅផឹកកាហ្វេយល់ព្រម។

កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ លោក សុខ ទូច ដែល​ជា​ប្រធាន​រាជបណ្ឌិត្យសភា កម្ពុជា បាន​ចំណាយពេល​មួយ​ថ្ងៃ ដើម្បី​ធ្វើការ​រត់​ម៉ូតូឌុប ក្នុង​គោលបំណង​ចង់​ដឹង​អំពី​ជីវិត របស់​អ្នក​រត់​ម៉ូតូឌុប ក៏​ដូច​ជា​ចង់​ដឹង​អំពី​ជីវភាព​របស់ ពួក​គាត់​ផង​ដែរ​។

ក្នុង​សកម្មភាព​របស់ លោក សុខ ទូច បានអោយ​ដឹង​ថា​ភាព​ច្រើន​អ្នក​ប្រកប​របរ​នេះ អាច​រក​ចំណូល​បាន​ចំ​ន្លោះ​ពី ៤ ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ដោយឡែក​ការ​ចំណាយពេល របស់​លោក សុខ ទូច មួយ​ថ្ងៃ​ពេញ គឺ​មិន​អាច​ស្វែងរក​ភ្ញៀវ​ជិះ​បាន​ទេ ដោយសារ​តែ​គ្រាន់តែ​គេ​ឃើញ​មុខ គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​រូប​លោក​ទៅ​ហើយ​៕

អត្ថបទដែលជាប់ទាក់ទង