ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម

194


    ភ្នំពេញ:អង្គភាពកីឡាក្រសួងមហាផ្ទៃបានរៀបចំការប្រកួត កីឡាយុទ្ធសិល្ប៍ចម្រុះនាថ្ងៃទី៨មេសាដើម្បីប្រជែង
ដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោមស ខេងលើកទី២ឆ្នាំ២០១៩ ។
    កីឡាប្រយុទ្ធចំនួន៦ប្រភេទបានដាក់ឲ្យចូលរួមប្រកួត ដែលកីឡាមួយប្រភេទៗមានកីឡាករ៤រូបដោយទាំង៤
រូបនេះចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ដោយអ្នកចាញ់ត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ឯ
អ្នកឈ្នះប្រកួតគ្នាដណ្ដើមមេដាយមាស ។
    កីឡាទាំង៦ប្រភេទនេះមានការាតេ-ដូ តេក្វាន់ដូWT(World Taekwondo) ហ្សូរិនជីកេមប៉ូ(Shorinji Kem
Po) កីឡាហាប់គីដូ (Hapkido) កីឡាយូដូ និង ប្រភេទកីឡាវូស៊ូ ។
    ចំពោះលទ្ធផលវិញនោះប្រភេទកីឡាការាតេ-ដូចំណាត់ថ្នាក់លេខ១ កីឡាករឆេង ច័ន្ទដារ៉ារតនៈ លេខ២កីឡា
ករទេព ស្ទីវយុទ្ធថាណា និងលេខ៣កីឡាករជ្រុន វីរៈបុត្រ ។
    ប្រភេទកីឡាហាប់គីដូលេខ ១ កីឡាករគង់ ម៉ូណាមិថុរ៉ា លេខ២កីឡាករមុំ ឆៃ និង ចំនាត់ថ្នាក់លេខ ៣កីឡាករ
ហៃ សុខដែន ។ ប្រភេទកីឡាវូស៊ូចំណាត់ថ្នាក់លេខ ១ កីឡាករម៉ៅ មុយចន្ថារិទ្ធ លេខ២កីឡាករតាន់ ណារិទ្ធ និងចំ
ណាត់ថ្នាក់លេខ៣ម៉ៅ គឹមលាង ។
    ប្រភេទកីឡាតេក្វាន់ដូWT ចំណាត់ថ្នាក់លេខ ១កីឡាករសំ យូដេត លេខ ២ កីឡាករឈុន សុខឡុង លេខ ៣
កីឡាករម៉ៅ គឹមលាង ។ ប្រភេទកីឡាហ្ស៊ូរិនជិកេមប៉ូលេខ១កីឡាករផាត សារ៉េន លេខ២គង់ សារវ័ន្ដ និងលេខ ៣
កីឡាករឌុន សម្ផស្ស ។
    ប្រភេទកីឡាយូដូចំណាត់ថ្នាក់លេខ ១ កីឡាករនុត សេរីរដ្ឋ ចំណាត់ថ្នាក់លេខ ២ កីឡាករនង គ្រឹស្នា និង ចំ
ណាត់ថ្នាក់លេខ ៣កីឡាករកេត ពុទ្ធារិទ្ធ ។
    លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡា ក្រសួងមហាផ្ទៃបានអះអាងថាព្រឹត្តិការណ៍ឧបត្ថម្ភ
ទាំងស្រុងដោយសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីស ខេង ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ព្រឹត្តិការណ៍នេះរៀប
ចំឡើងដើម្បីឲ្យកីឡាករ-កីឡាការិនី បានទទួលប្រាក់ឧបត្ថម្ភដើម្បីចាយវាយ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ។

អត្ថបទដែលជាប់ទាក់ទង