ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញលទ្ធផលនៃកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យហាង លក់ឱសថបុរាណចិនចំនួន ០៣ទីតាំង

91

ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ​ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩​ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានធ្វើសន្និសីទសារព័ត៌មាន​ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបុរាណចិនចំនួន ០៣ទីតាំង ស្ថិតនៅតាមបណ្តោយវិថីហ្សាដឺហ្គោល (ផ្លូវលេខ២១៧) ក្នុងសង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមប្រតិបត្តិការពិសេស នៃ​គ.ប.ផ.ក បានត្រួតពិនិត្យ​ និងឆែកឆេរ ហើយរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទ មានជាអាទិ៍ ឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) ឱសថមិនបានចុះបញ្ញីការ គ្មានលិខិតអនុញ្ញាតិឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងឱសថច្រើនប្រភេទទៀតដែលច្បាប់ហាមឃាត់៖​ ទីតាំងទី០១ ផ្ទះលេខ១០២ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ឱសថបុរាណ សញ្ញាទេវតា សមត្ថកិច្ចរឹបអូសបាន ឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន២០៧ប្រភេទ សរុប ៣៣២៧ ប្រអប់។ ទីតាំងទី០២ ផ្ទះលេខ១០៤ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ហាង ឡេង ជី ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន១៨៧ប្រភេទ និងឱសថជំនួយផ្លូវភេទ​ (ថ្នាំសម្រើប)​ ០១មុខ​ ដែលក្រសួងសុខាភិបាលហាមឃាត់​ សរុប ១,៤៦៥ ប្រអប់។ ទីតាំងទី០៣ ផ្ទះលេខ១០៦ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ អៀក ងួន លក់ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន៦០ប្រភេទ និងឱសថជំនួយផ្លូវភេទ​ (ថ្នាំសម្រើប)​ ០៩មុខ៖​ Ye Lang then, ថ្នាំលេខ​ ៦៩​,​ Black Gorilla, 2800Mg, Zegara ពណ៌បៃតង​ និងពត៌ផ្ទៃមេឃ,​ Max Man, ថ្នាំគ្រាប់ពណ័លឿងគ្មានឈ្មោះ,​ Jinmaoshiwang និងThe First Classic excited medicine ​ សរុប ២,៥៤៨ ប្រអប់។

សរុបទាំង០៣ទីតាំង សមត្ថកិច្ចចម្រុះ​ របស់​ គ.ប.ផ.ក​ រឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន៤៥៤ប្រភេទ សរុប៧៣២១ប្រអប់។

ក្រោយពីការត្រួតពិនិត្យ​ របស់សមត្ថកិច្ច​ដោយមានការឯកភាព​ពី ​ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យផ្អាកអាជីវកម្មទាំង០៣ទីតាំង​ ជាបណ្តោះអាសន្ន​ ហើយសមត្ថកិច្ច​ កំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង