ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីករ ប៉ែន ចំរ៉ុង និងតារាសម្ដែង ឱក សុគន្ធកញ្ញា ត្រៀមចូលរោងការខែក្រោយ ធ្វើនៅស្រុកកំ ណើតបាត់ដំបង

286

ភ្នំពេញ៖ តារាសម្តែង និងពិធីករ ប៉ែន ចំរ៉ុង នឹង ចូលរោងការជាផ្លូវការជាមួយនារីរូបស្អាតម្នាក់នៅខែឧសភាខាងមុខនេះហើយ។ ចូលរោងការក្រោយពីតារាប្រុសរូបនេះបែកបាក់ស្នេហ៍តារាស្រី ភិន សុដាលីស អស់ពេល៣ឆ្នាំមកហើយនោះ។
តារាសម្តែងប្រុស​កំពូលសម្រស់ និងវោហារ ប៉ែន ចំរ៉ុង ត្រូវបាន​ប្រភព ព័ត៌មាន​បង្ហើប​ថា នឹងដឹកដៃស្រីស្រស់​គូស្នេហ៍​ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោល​គឺក្នុងខែតែមួយជាមួយតារាស្រី ឱក សុគន្ធកញ្ញា តែ លោក ក៏សុំលាក់​ថ្ងៃសិន។ ថ្មីៗនេះដែរតារាសម្តែង រូបនេះក៏បានបណ្តើរគូដណ្តឹងចូលរួមក្នុងពិធីស ម្ពោធរឿង(ជួប​ស៊យ វគ្គ២)ផងដែរ។ បើទោះបីជាមិនបញ្ជាក់ក្តីក៏អ្នករួមអាជីពមួយចំនួនដែលស្និទ្ធនឹងតារាសម្តែងរូបនេះ បានបញ្ជាក់ថា ពិធីមង្គល ការ ​អាច​នឹង​រៀបការ​នៅ​ខេត្តបាត់ដំបង​ ដែល​ជា​ស្រុកកំណើត​របស់​គូស្នេហ៍ឈ្មោះ​ ​ហ៊ុន​ ​ម៉ា​ណេ​ ​ខណៈ ពិធីកាត់ចំណងដៃអាចនឹងធ្វើឡើងនៅរាជធានីភ្នំពេញផងដែរ។​ ​
សូមបញ្ជាក់ថា៖ ចំណង​ស្នេហ៍​របស់​ ​ប៉ែន​ ​ចំ​រ៉ុង​ ​កាន់តែ​ផ្អែមល្ហែម​ជា​រឿយ​ៗ​អ្នក​ទាំងពីរ​តែង​ហៅ​គ្នា​ថា​ជា​ប្តី​ប្រពន្ធ​ពេញមាត់​តែម្តង​ ​។​ ​ស្រប​ពេល​បង្ហើប​ពី​គម្រោង​រៀបការ​ដែល​នឹង​រៀបចំឡើង​នៅ​ខែ​ឧសភា​ខាងមុខនេះ ប៉ែន​ ​ចំ​រ៉ុង​ ​និង ​គូស្នេហ៍​តែង​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​របស់​ពួកគេ​តាមរយៈ​រូប​ថ​ត​ស្វី​ត​ស្វី​ត​ ដែល​ឃើញ​ហើយ​ពិតជា​មាន​សេចក្តី​សុខ​ជំនួស​ ​ ខណៈថ្មីៗនេះពួកគេបាន បណ្តើរគ្នាធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តសៀមរាបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង