ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ :​ឆ្កែជិតដល់ថ្ងៃផុតអាណត្តិ ឯជ្រូកត្រៀមខ្លួន

242


    ស្អែកនេះជាថ្ងៃបុណ្យចូលឆ្នាំថ្មីដែលមានន័យថាសត្វឆ្កែត្រូវដើរចេញបន្ទាប់ពីគ្រប់គ្រងដែនជម្ពូរទ្វីបពេញមួយ
ឆ្នាំប្រកបដោយរឿងរ៉ាវដ៏សែនច្រើន ។
    ជំនួយការឆ្កែ និងជំនួយការជ្រូកបានជួបប្រជុំគ្នាមុនពេលប្ដូរតំណែងមកដល់ ។ឆ្កែបានរាយការណ៍ថាឆ្នាំ
កន្លងមកនហគ្រោះថ្នាក់ចរាចរកើតមានច្រើនហើយមានរូបភាពព្រៃផ្សៃខ្លាំងណាស់ ។ផ្លូវជាតិលេខ៤ត្រូវបានចុះក្នុង
បញ្ជីថាជាផ្លូវដែលកើតមានគ្រោះថ្នាក់ចរាចរច្រើនប្រកបដោយភាពរន្ធត់ទៀតផង។សង្ឃឹមថាជ្រូកនឹងធ្វើការងារ
ចរាចរបានល្អជាងឆ្កែទៅចុះ ។
    ឆ្នាំឆ្កែជាឆ្នាំអាស្រូវនៃគ្រឿងញៀនហើយក៏ជាឆ្នាំដែលឧត្តមសេនីយ៍លើសពី២រូបត្រូវខ្ទាតចេញពីមុខតំណែង
ហើយស្ថិតក្រោមការស៊ើមអង្កេតពីអង្គភាពប្រឆាំងអំពើរពុករលួតទៀតផង ។មេកងរាជអាវុធហត្ថរាជខេត្តរតនគីរី
ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទដោយសារតែបង្អួតទ្រព្យសម្បត្តិ ។ ស្នងការរងខេត្តកណ្ដាល
ក៏ត្រុវដាក់ាំឲ្យស្ថិតក្រោមការស៊ើបអង្កេតរឿងទ្រព្យសម្បត្តិរបស់អង្គភាពប្រឆាំងអំពើរពុករលួ យដោយសារតែថ្លើមធំ
គ្រាន់តែដណ្ដឹងប្រពន្ធហ៊ានចំនាយ១០០.០០០ដុល្លារសម្រាប់ថ្ងៃទឹកដោះនេះមិននិយាយពីឡានឡិចស៊ីស៥៧០ និង
គ្រឿងអលង្ការប្រចាំចិត្តមួយចំនួនផង ។
    ឧត្តមសេនីយ៍ទោមួយរូបរបស់ក្រសួងមហាផ្ទៃត្រូវសម្ដេចក្រឡាហោមស ខេងដតួនាទីកមកបញ្ឈរជើងដោយ
សារតែរឿងចាយវាយលុយខុសប្រក្រតីធ្វើឲ្យកូនចៅក្រោមឱ‍វាទមិនសប្បាចិត្ត ។
    ថៅកែមជ្ឈមណ្ឌលកំសាន្ដរ៉ុកគឺលោកឧកញ៉ាគិត ធៀងដែលជាសេដ្ឋីដ៏ល្បីល្បាញ និង មានអំណាចខ្លាំងនៅ
ស្រុកខ្មែរត្រូវតុលាការចោទប្រកាន់ពីរឿងគ្រឿងញៀននៅក្នុងមណ្ឌលកំសាន្ដរ៉ុករបស់គាត់ ។
    កូនអ្នកមានអំណាចមួយចំនួនដូចជាកូនមេប៉េអឺមនៅខេត្តភូមិភាគឥសានមួយរូបដែលវ៉ៃគេទាំងអអឹងទឹសនោះត្រូវឃាត់ខ្លួន ។ អ្ហូសមានរឿងរ៉ាវច្រើនណាស់នៅក្នុងអម្លុងដែនជម្ពូរទ្វីបស្ថិតក្រោមការត្រួតត្រារបស់ឆ្កែ ។ថ្វីដៃឆ្កែក៏
មានច្រើន ឯរឿងអាស្រូវក៏មានច្រើនដែរសង្ឃឹមថាជ្រូកដែលចូលចិត្តដេកនោះនឹងធ្វើអ្វីឲ្យបានប្រសើរប្រហែលឆ្កែក៏
បានដែរ តែសូមលោកជ្រូកកុំយកជម្ងឺមកចម្លងគេព្រោះពេលនេះពិភពលោកកំពុងតែខ្លាចជ្រូកតែលមានរោគច្រើននេះ
ហើយ ។

   

អត្ថបទដែលជាប់ទាក់ទង