ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេញកាប់ គ្នារឿងឲ្យ លុយទិញកង្កែបបោក បែរយកទៅចាយអស់

67

ស្រុកខ្សាច់កណ្តាល ៖ ករណីហិង្សាដោយចេតនា ទំនាស់កាប់គ្នាទៅវិញទៅមក បណ្ដាលឲ្យភាគីម្ខាងទៀតរងរបួស រឿងឲ្យលុយទៅទិញកង្កែបបោក បែរជាមិនទិញ យកលុយចាយអស់ ហើយម្ចាស់លុយបានចេញពូថៅដេញកាប់ ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
កើតហេតុថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ មេសា ២០១៩ វេលាម៉ោង ១៦:០០ នាទី ចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ០៣ នាក់
១.ឈ្មោះ ឆុំ ភវ័ន្ត ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឃុំកើតហេតុ (របួសក្បាលផ្នែកខាងក្រោយ ០១កន្លែង)។
២.ឈ្មោះ ម៉ៅ ម៉ុច ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ (របួសមុតកំភួនដៃខាងឆ្វេង)។
៣.ឈ្មោះ ម៉ៅ ម៉ាច ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ។

ជនសង្ស័យ០២ នាក់
១.ឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់
ខ្លួន)។
២.ឈ្មោះ ឆុំ ភវ័ន្ត ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឃុំកើតហេតុ។ វត្ថុតាងចាប់យក៖
១.ពូថៅចំនួន ០១
២.ដែកទីបមូលចំនួន ០១។

ក្នុងអំឡុងខែ មីនា ឆ្នាំ ២០១៩ ឈ្មោះ ឆុំ ភវ័ន្ត បានឲ្យលុយទៅឈ្មោះ ម៉ៅ ម៉ុច ចំនួន៣៥.០០០រៀល ទៅទិញកង្កែបបោក
នៅឃុំព្រែកតាមាក់ តែឈ្មោះ ម៉ៅ ម៉ុច មិនបានទៅទិញកង្កែបបោកទេ គឺបានយកទៅចាយអស់។
ដល់ថ្ងៃទី ១៧ មេសា ២០១៩ វេលាម៉ោង ១៤:០០ នាទី ឈ្មោះ ឆុំ ភវ័ន្ត កំពុងអង្គុយផឹកស្រា នៅមុខផ្ទះឈ្មោះ ហេង ម៉េង ពេលកំពុងផឹកស្រាឈ្មោះ ម៉ៅ ម៉ុច បានដើរកាត់តាមនោះ ហើយឈ្មោះ ឆុំ ភវ័ន្ត បានហៅឈ្មោះ ម៉ៅ ម៉ុច មកសួរនាំរឿងលុយ និងទះក្បាលចំនួន ០៤ដៃ ឈ្មោះ ម៉ៅ ម៉ុច ឆ្លើយថា ពេលណាខ្ញុំមានលុយចាំខ្ញុំឲ្យ ហើយឈ្មោះ ម៉ៅ ម៉ុច បានដើរ
ចេញមកសំដៅមកផ្ទះខ្លួន ពេលដើរមកដល់មុខផ្ទះឈ្មោះ មី សៀន ស្រាប់តែឈ្មោះ ឆុំ ភវ័ន្ត កាន់ពូថៅដើរសំដៅមកឈ្មោះ ម៉ៅ ម៉ុច សួរថា ម៉ិចអ្ហែងនៅធ្វើអីទៀត ទើបបង្កឲ្យមានទំនាស់ប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះឈ្មោះ ឆុំ ភវ័ន្ត យកពូថៅវាយត្រូវកំភួនដៃខាងឆ្វេងរបស់ឈ្មោះ ម៉ៅ ម៉ុច បណ្តាលឲ្យមានរបួសហើយមនុស្សនៅទីនោះ ចូលមកឃាត់បំបែកចេញពីគ្នាដើរទៅផ្ទះរៀងខ្លួន ។ ក្រោយមកឈ្មោះ ឆុំ ឆារី ជាឪពុក និងកម្មកររបស់ឈ្មោះ ឆុំ ភវ័ន្ត ម្នាក់ទៀតដើរសំដៅទៅផ្ទះរបស់ឈ្មោះ ម៉ៅ ម៉ុច ពេលទៅដល់ឃើញឈ្មោះ ម៉ៅ ម៉ុច ឈ្មោះ ម៉ៅ មាន និងឈ្មោះ ម៉ៅ ម៉ាច ជាបងប្អូនគ្នាបង្កើតឈរនៅមុខផ្ទះ ភ្លាមនោះឈ្មោះ ឆុំ ភវ័ន្ត បានស្ទុះទៅវាយឈ្មោះ ម៉ៅ ម៉ាច ត្រូវចំមុខមួយដៃ ហើយឈ្មោះ ម៉ៅ ម៉ាច រត់ឡើងទៅលើផ្ទះ ឯឈ្មោះ ឆុំ ភវ័ន្ត ស្ទុះរត់ដេញតាមឡើងដល់កាំជណ្តើរទី៣ ឈ្មោះ ម៉ៅ មាន ទាយយកដែកបំពង់ទីប វាយឈ្មោះ ឆុំ ភវ័ន្ត មួយដែកបំពង់ទីបត្រូវចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យមានរបួសស្នាម។ បន្ទាប់មកឈ្មោះ ឆុំ ឆារី បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍វិហារសួគ៌ ចុះអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ ម៉ៅ មាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង