ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រត្តិការណ៍ សង្រ្គានកោះកែរខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់កើនឡើងជាងឆ្នាំមុន

520

ព្រះវិហារ៖ ប្រត្តិការណ៍សង្រ្គានកោះកែរខេត្តព្រះវិហារ នៅឆ្នាំនេះទទួលបានភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុន ជិត២០០ភាគរយ ។

នេះបើតាមការសរុបទិន្នន័យភ្ញៀវរបស់អាជ្ញាធរ ខេត្តព្រះវិហារ ។តាមទិន្នន័យនេះបញ្ជាក់ថា ក្រោយពីបានបញ្ចប់នៃបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរអស់រយៈពេលបីថ្ងៃនេះអាជ្ញាធរ ខេត្តព្រះវិហារ បានសរុបទិន្ន័យភ្ញៀវដែលអញ្ជើញមកពីទីជិតទីឆ្ងាយចូលរួម ក្នុងប្រត្តិការណ៍ (ព្រះវិហារសង្រ្គានកោះកែរ)គិតរយៈពេល៤ថ្ងៃ នៃពិធីបុណ្យប្រពៃណីយ៍ជាតិខ្មែរនេះចាប់ពីថ្ងៃ១៤ដល់ថ្ងៃ១៧ខែមេសាឆ្នាំ២០១៩ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍ចំនួន១៥០,២៦០នាក់កើនឡើងជាងឆ្នាំមុន១៨៤,៦៥%ក្នុងឆ្នាំនេះ ភ្ញៀវជាតិ១៤៩,០៥% រីឯភ្ញៀវអន្តរជាតិចំនួន៤៦១កើនឡើង៩,៧៦%ផងដែរ។       ក្នុងកំឡុងបីថ្ងៃនេះដែរ ឃើញថាអាជ្ញាធរខេត្តព្រះវិហារ បានចុះជាប់នៅប្រតិការណ៍ព្រះវិហារសង្រ្គានកោះកែរជាប្រចាំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងបានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ៍រាំកម្សាន្តដើម្បីញាំងកម្មពិធីឲ្យមានភាពសប្បាយរីរាយនិងដល់ទីបញ្ចប់ក្នុងមហាសង្រ្គាននោះផងដែរ។

  គួរបញ្ជាក់ថា សង្ក្រានកោះកេរ្តិ៍ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារសហការជាមួយអាជ្ញាធរព្រះវិហារនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារទទួលការគាំទ្រនិងចូលរួមយ៉ាងច្រើនកោះកេរ មកចូលរួមកម្សាន្តនិងទស្សនានៅល្បែងប្រជាប្រិយប្រពៃណីខ្មែរ ជាមួយនិងការតាំងពិព័រណ៍ផងដែរ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់ខេត្តព្រះវិហារ ដោយបានធ្វើឡើងចាប់ពីថ្ងៃទី១៤១៥១៦ នៅរមណីដ្ឋានប្រាសាទកោះកែរ ស្ថិតនៅឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានពិធីដូចជា ស្រង់ព្រះ ពិធីរាប់បាត្រ លេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការប្រគុំតន្រ្តី ការសម្តែងប្លែកៗ ក្រុមកំប្លែង តារាចំរៀងល្បីៗ និងក្រុមរាំមកពីរាជធានីភ្នំពេញ ចូលរួមជាច្រើនរូបផងដែរ។

    ទាំងនេះបានមកពី ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង