ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំង​ យកឈ្នះអ៊ុយរ៉ាហ្គាយ​ ២-០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ នៅ​ World Cup 2018

118

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់បារាំង​ យកឈ្នះអ៊ុយរ៉ាហ្គាយ​ ២-០​ បានកក់កៅអីឡើងទៅវគ្គ៤ក្រុម​ ក្នុងវគ្គ១៦ក្រុមនៃ​ FIFA World Cup 2018 ។

កីឡាករខ្សែការពារ​ Raphael Varane ជាអ្នកតែតគ្រាប់ទី១ឲ្យបារាំងនាំមុខមុននៅនាទីទី៤០​ ក្រោយទទួលបាល់ហ្រ្វីឃីក​ដោយ​ Antoine Griezmann ។ គ្រាប់ទី២កើតឡើងនៅនាទីទី៦១​ ពីការស៊ុតពីចម្ងាយដោយខ្សែប្រយុទ្ធ​ Griezmann រហូតដល់ចប់ការប្រកួតពេញម៉ោង​ ៩០នាទី។ បារាំង​ បានធ្វើការសងសឹកអ៊ុយរ៉ាហ្គាយសម្រេចវិញហើយ​ ក្រោយលេងមិនឈ្នះសោះពីការជួបគ្នា៣ដងនៅ​ World Cup ក្រៅពីស្មើ២ដង​ និងចាញ់​ ២-១​ ៕

អត្ថបទដែលជាប់ទាក់ទង