ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រឡាញ់គ្នាខ្លាំងពេក នាំអូនទៅគេងរួមរ័ក ៦ថ្ងៃ ត្រូវម្តាយនាងតាមរកឃើញ ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន

59

ខេត្តកណ្តាល៖ ស្រឡាញ់គ្នាយូរមកហើយ នាំអូនទៅគេងជាមួយ ម្តាយនាងតាមរកឃើញ ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនប្តឹងពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ ករណីគួរឲ្យភ្ញាក់ផ្អើលនេះ កើតហេតុថ្ងៃទី ១៣មេសា២០១៩ វេលាម៉ោង ២០.៣០នាទី នៅចំនុចភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ខ ស អ ភេទ ស្រី អាយុ ១៤ឆ្នាំ០៣ ខែ ១៣ថ្ងៃ (៣០.១១.២០០៤)ជនជាតិខ្មែរមុខរបរកម្មការិនី មានទីលំនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្សយ័ ឈ្មោះគា វ៉ាន់ដេត ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលមូលដ្ឋាន បានប្រាប់ពីសភាពរឿងហេតុថា កន្លងមកអ្នកទាំងពីរធ្លាប់ទាក់ទងស្រឡាញ់គ្នា។
លុះដល់ថ្ងៃទី១៣មេសា២០១៩ វេលាម៉ោង២០.៣០នាទីជនសង្សយ័បានហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន(ជនសង្សយ័)ហើយបា

នរួមភេទជាមួយគ្នាក្នុង១យប់ ពីរដង រយៈពេល០៦ យប់កន្លងមកនេះ ។ លុះដល់ថ្ងៃទី ១៩មេសា២០១៩ វេលាម៉ោង ១០.០០នាទី ម្ដាយរបស់ជនរងគ្រោះតាមរកឃើញកូន ក៏ប្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។ ជនសង្សយ័ បានសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះក្នុងមួយយប់០២ដង រយះពេល០៦យប់ ។
លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។ បានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ គា វ៉ាន់ដេត នៅថ្ងៃទី១៩មេសា២០១៩ វេលាម៉ោង ១៦.៤៥នាទី ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង