ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីប៊ីបានផ្លាស់ប្តូរពីប្រទេសជាឋានសួគ៌​ ទៅជាឋាននរក ដោយសារបដិវត្តន៍ពណ៌

96

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២០មេសានេះថា សង្គ្រាមនៅប្រទេសលីប៊ីក្នុងខែមេសាឆ្នាំ២០១៩នេះ​ កំពុងវាយប្រហារគ្នាយ៉ាងខ្លាំង​ជាថ្មី ដោយ​មហាអំណាច​និងប្រទេសជេីងខ្លាំងក្នុងតំបន់​ រួមមានបារាំង​ អុីតាលី​ រុស្សុី​ សហរដ្ឋអាមេរិក​ អេហ្សីប​ អារ៉ាប់រួម​ ព្រមទាំងU.N ផងនិយាយមិនត្រូវគ្នាឡេីយ។ ក្រោមហេតុផលនិងបុព្វហេតុស្នេហាជាតិរៀងៗខ្លួន​ ធ្វេីឱ្យក្រុមប្រយុទ្ធលីប៊ី​យកត្រូវរៀងៗខ្លួន​ សម្លាប់គ្នាយ៉ាងព្រៃផ្សៃបំផុត។ សង្គ្រាមសុីវិលនេះផ្តេីមចេញពីបដិវត្តន៍ពណ៌នៅខែកុម្ភៈឆ្នាំ២០១១​មកដល់បច្ចុប្បន្ន​ ហេីយអាចប្រេីពេលវេលាយូរឆ្នាំទៅមុខទៀត។ លីប៊ីបានផ្លាស់ប្តូរពីប្រទេសជាឋានសួគ៌​ ទៅជាឋាននរក។ ប្រជាជនលីប៊ីបានក្លាយពីប្រជាជនអ្នកមានសុីវិល័យ​ទៅជាទាសករនិងឈ្លេីយសឹក​សង្គ្រាម៕

អត្ថបទដែលជាប់ទាក់ទង