ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចុះចំណោទបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ របួស៥នាក់

79

ខេត្តកំពង់ស្ពឺ​ ÷​ នៅវេលា​​ម៉ោង​១២.០៥នាទីថៃ្ងទី២០​ ខែមេ​សា​ ឆ្នាំ​២០១៩​ មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំ​ណុ​ច​ចំណោទពេជ្រ​និ​ល​ ចន្លោះគីឡូម៉ែត្រលេ​ខ​ ១​០​៣-១០៤​ ស្ថិតនៅ​ក្នុង​ភូមិ​ទី​ ០៦​ ឃុំត្រែងត្រ​យឹ​ង​ ស្រុ​ក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បង្កដោយរថយន្ដ​ ០២​គ្រឿង​ បេីកក្នុងទិសដៅស្របគ្នា​ ពីកេីតទៅលិចចុះចំណោទបុ​ក​គូ​ថរថយន្ដតូចពីក្រោយ​ ​របួស​ ​៥​នា​ក់​ស្រី​ ៣​ ​នាក់​​ កំលាំ​ងនគរបាល​ចរាចរណ៍​ខេត្ត​ នគរបាល​ស្រុក​ភ្នំស្រួច​ កំពុង​សម្រួល​ចរាចរណ៍​និងជួយសង្រ្គោះ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក​ HY​U​NDAI ពណ៌ក្រហម​ ស្លាកលេខព្រះសីហ​នុ​ 3A​-3602​ អ្នកបេីកបរមិនស្គាល់ឈ្មោះ(ចុះរត់គេ​ច​បាត់​)​ បេីកមកពីទិសខាងកេីតទៅទិសខាងលិច​ចុះចំណោទ​ បានបុកគូថរថយន្តមួយគ្រឿងម៉ាក​ HYUNDAI លីបប៉ារ៉ូ​ ពណ៌ស​ ពាក់ស្លាកលេខត្បូងឃ្មុំ​ 2​A-2382​ បេីកបរដោយឈ្មោះ​ យីន សៀងហៃ​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំ​នៅ​ភូមិផ្សារកណ្តោលជ្រំ ឃុំកណ្តោលជ្រំ ស្រកព​ញាក្រែក ខេត្តត្បូងឃ្មុំ​ បេីកបរក្នុងទិសស្របគ្នា។

តាមការបញ្ជាក់​ពីជំនាញ​ចរាចរណ៍​អោយដឹងថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលម​កពីរថយន្ដ​ HY​U​NDAI ពណ៌ក្រហម​ ស្លាកលេ​ខព្រះសីហ​នុ​ 3A​-3602​ ជារថយន្តក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចុះចំណោទ​ទៅបុក​ពី​ក្រោយ​ និងបង្កឲ្យរបួស​មនុស្ស​ ៥​ នាក់​ ស្រី​ ០៣​នាក់​ និងខូច​ខា​តសម្ភារៈ​រថយន្ត​ទាំង​ ​០២គ្រឿង​ដូច​គ្នា​ ជនជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ​ សម្បត្តិ គន្ធាភេទស្រី​ អាយុ​ ៣៣ឆ្នាំរង​របួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ។ ២.ឈ្មោះ ស៊ុំ ឡេង​ ភេទប្រុស អាយុ​ ៤៧ឆ្នាំ​ រង​របួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ។ ៣.ឈ្មោះ ក្រូច សំណាង​ ភេទស្រី​ អាយុ​ ៤៣​ឆ្នាំ​ រងរបួសស្រាល​។ ៤.ឈ្មោះ ខុំ សម្បត្តិលីហ្សា​ ភេទស្រីអាយុ​ ៨ឆ្នាំរងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យ និង៥.ឈ្មោះ គៀង សៀងលី​ ភេទប្រុសអាយុ​ ​១៦​ឆ្នាំ​ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

អ្នករងគ្រោះទាំងអស់រស់នៅភូមិឃុំ​ស្រុក​ជាមួយគ្នា​ ចំណែ​ ក​រថយន្តទាំង០២គ្រឿង​រងការខូចខា​ត​ធ្ងន់​ ដូច​គ្នា​ ជំនាញ​កំពុង​ចំណាត់ការ​ស្រាវជ្រាវ​រក​អ្នកបង្ក​ ដេីម្បី​កសាងសំណុំរឿង​ ចាត់​ការ​តាមនីតិ​វិ​ធីច្បាប់​។

នគរបាលខេត្តកំពង់ស្ពឺ សូមមេត្ដាបេីកបរ​ដោយការទទួលខុសត្រូវ​ខ្ពស់​ ជីវិត​អ្នកដទៃ​ គឺជាចំណែកនៃជីវិតអ្នក​ ៕

អត្ថបទដែលជាប់ទាក់ទង