ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការរកសំឡេងឆ្នោត ថ្ងៃដំបូងចេញពីកោះពេជ្រ

136

ភ្នំពេញ៖ នៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញដឹកនាំបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោត ដោយផ្ទាល់ក្រោមការចូលរួមពីសមាជិក សមា ជិកា មិនតិចជិត ៦ម៉ឺននាក់នៅកោះពេជ្រ។
នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំខាន់ៗ ក៏ដូចជាប្រកាសដាក់ចេញនូវគោល នយោបាយដឹកនាំ និងអភិវឌ្ឍន៍ជាតិសំខាន់ៗមួយ ចំនួននៅពេលគណបក្សមួយនេះបន្តឈ្នះឆ្នោតដឹក នាំរាជរដ្ឋាភិបាល
នៅលើវេទិការគណះអធិបតីគេសង្កេត ឃើញវត្តមានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងមានមន្រ្តីជាន់ខ្ពស់បក្សជាច្រើន ជាមួយសមាជិកចូលរួមប្រមាណ ជាង ៥ម៉ឺននាក់ ។


គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាបើករួចហើយ ផែនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្រសួងស្ថាប័ណ្ឌនឹងចាប់ផ្តើមហែទៅកាន់គោលដៅតាមខណ្ឌនីមួយៗផងដែរ។ ក្រៅពីការបើកយុទ្ធនាការរកសម្លេងឆ្នោតទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញហើយនោះ គណបក្សដឹកនាំរាជរដ្ឋាភិបាល ក៏នឹងមានការបើកយុទ្ធនាការនៅតាមខេត្តនានាផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនារសម្លេង ឆ្នោតនេះ មានរយៈពេល២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា។ ក្រៅពីការបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែកនេះ ក៏នឹងធ្វើពិធីអបអរសាទរខួប៦៧ថ្ងៃកំណើតរបស់ខ្លួនផងដែរ។


ជាមួយគ្នានោះគណបក្សប្រជាជនកម្ពុជាក៏បានប្រារព្ឌខួបលើកទី ៦៧ ថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជាផងដែរ ។ គណបក្សប្រជាជនកម្ពុជា មាន ឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧប សគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕

    

អត្ថបទដែលជាប់ទាក់ទង