ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីថ្លែងការណ៍តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ

93


ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់លោកណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នានាប្រឆាំងនឹងកម្ពុជា ដែលថ្លែងដោយគណៈប្រតិភូនៃ ប្រទេសជប៉ុន និងគណៈប្រតិភូនៃប្រទេសមួយចំនួនផ្សេងទៀតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា គណៈប្រតិភូសូមបញ្ជាក់អះអាងជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់ខ្លួនក្នុងការចូលរួម សហការយ៉ាងជិតស្និទ្ធជាមួយគ្រប់យន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងជា មួយសហគមន៍អន្តរជាតិ ក្នុងគោលដៅដើម្បីលើកស្ទួយ ការពារ និងគោរពសិទ្ធិមនុស្ស ព្រមទាំងដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវនីតិរដ្ឋ។

ប្រទេសកម្ពុជា ជាប្រទេសទី១ ដែលបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានដំណើរការយូរជាងគេ ក៏ដូចជាការសហការណ៍ ជាមួយនឹងអ្នករាយការណ៍ពិសេស ប្រចាំប្រទេសចាប់តាំងពីឆ្នាំ១៩៩៣ មក។

លើសពីនេះទៅទៀត ក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិដោយសេរី ក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលដែលខ្លួនពេញចិត្ត តាមរយៈការបោះឆ្នោត ដោយសេរីយុត្តិធម៌ និងតាមកាលកំណត់ជាទៀងទាត់ រួមបញ្ចូលទាំងការបោះឆ្នោត ដែលនឹងឈានមកដល់នៅថ្ងៃទី២៩ខែកក្កដា ខាងមុខនេះ ដែលមានការចូលរួមពីគណបក្សនយោបាយចំនួន២០ ដែលបានចុះឈ្មោះធ្វើការប្រកួតប្រជែងលើកលែង​តែគណបក្សមួយប៉ុណ្ណោះដែលត្រូវបានរំលាយ​ ដោយសាលដីកាតុលាការកំពូល ដែលមានលក្ខណ:ផ្លូវច្បាប់សុទ្ធសាធ ហើយមិនអនុញ្ញាតឲ្យមានការប្តឹងសុំជំនុំជម្រះ ករណីឡើងវិញឡើយ ហើយរដ្ឋាភិបាល ឬគណបក្សកាន់អំណាចមិនមានតួនាទីអ្វីនៅក្នុងការអន្តរាគមន៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការឡើយ៕
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ សូមអាននៅខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង