ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធ្វើដំណើរម្នាក់ ត្រូវរថយន្តអូឌីបើកដោយជនជាតិចិន បុកបណ្តាលឲ្យរងរបួសធ្ងន់

87

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ១ : ១០ នាទីរសៀល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុច ផ្លូវបំបែក វិថីសាយភូថង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត បុកនឹងម៉ូតូ បង្កឡើង ដោយរថយន្ត OD ព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ 2AO 2727 បើកបរ ដោយជនជាតិចិនឈ្មោះ ZHANG. JUNHONG ភេទប្រុស បានបើកបុកម៉ូតូ Wave ពណ៌លឿង គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ ទង វិច្ឆកា ជនជាតិខ្មែរ មានទីលំនៅ ភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ក្បាល ។
ក្រោយកើតហេតុ កម្លាំងជំនាញចុះពិនិត្យកន្លែង កើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅ មន្ទីពេទ្យ បង្អែកស្រុកស្រែអំបិល ចំណែកឯវត្ថុតាងទាំងរថយន្ត និងម៉ូតូ បានយករក្សាទុក នៅស្នាក់ការនគរបាលសន្តិសុខកូនកុក ដើម្បីធ្វើការដោះស្រាយ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា មូលហេតុ មកពីរថយន្តបង្កបើកបរ ក្នុងស្ថានភាពល្បឿនលឿន ៕

អត្ថបទដែលជាប់ទាក់ទង