ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់បង្ហោះ ចែកចាយសារប្រមាថសម្តេចតេជោហ៊ុន សែន

76

ភ្នំពេញ៖ បុគ្គលឈ្មោះស៊ូ យាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកស្នងការនគបាលខេត្តត្បូងឃ្មុំ ក្រោយពីបង្ហោះ ចែកចាយសារប្រមាថសម្តេចតេជោហ៊ុន សែន និងប្រជាពលរដ្ឋដែលគាំទ្រការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២មេសានេះ។

សមត្ថកិច្ចឃាត់ខ្លួនជនរូបនោះ បញ្ជូនមកស្នងការនគបាលខេត្តត្បូងឃ្មុំ ក្រោយពេលលោកប៉ាន់ខែម ប៊ុនថន មន្រ្តីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដាក់ពាក្យប្តឹងឈ្មោះស៊ូ យាននេះចែកចាយសារប្រមាថមើលងាយសម្តេចតេជោហ៊ុន សែន និងប្រជាពលរដ្ឋដែលគាំទ្រការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នៅលើហ្វេសប៊ុក។

លោកប៉ាន់ខែម ប៊ុនថន បានសរសេរសារលើផេកហ្វេសប៊ុក នៅថ្ងៃទី២២មេសានេះថា ព្រហើនណាស់
បុគ្គលនេះ បានប្រមាថមកលើសម្តេចតេជោហ៊ុន សែន និងអ្នកគាំទ្រសម្តេចទាំងអស់បែបនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ដែលគាំទ្រការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន យើងខ្ញុំមិនសុខចិត្តជាដាច់ខាត ចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ?៕

អត្ថបទដែលជាប់ទាក់ទង