ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ រាយខ្សែលួសឆក់កណ្តុរ បែរជាឆក់ខ្លួនឯងស្លាប់

105


ស្រុកខ្សាច់កណ្តាល ៖ ករណីឆក់កណ្តុរ ឆក់ខ្លួនឯងស្លាប់បុរសម្នាក់ ដែលកើតហេតុថ្ងៃព្រហស្បតិ៍​ ០៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២២.០៤.២០១៩​ វេលាម៉ោង​ ៩:០០​ នាទី​ ចំណុច ចាខ្ជរ ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះលឹម លួន ភេទប្រុស​ អាយុ​ ៥៩ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ​ឃុំកើតហេតុ (ស្លាប់)។ ប្រពន្ធឈ្មោះ ហួន រិន អាយុ​ ៥២ ឆ្នាំ មុខរបរ កសិករ មានកូន​ ០៦ នាក់ប្រុស​០៣នាក់ ។

រយៈពេលជាង១០ថ្ងៃមកហើយដែលជនរងគ្រោះយកអាគុយដុំឆក់ខ្សែលួសទៅឆក់កណ្តុរនៅស្រែរបស់ខ្លួន។ លុះដល់ថ្ងៃ ទី២១មេសា២០១៩ វេលាម៉ោង ១៨.០០ នាទីជនរងគ្រោះបានយកអាគុយដុំឆក់ទៅឆក់កណ្តុរនៅស្រែរបស់ខ្លួនតែម្នាក់ឯង ដូចសព្វដង។ ដល់ថ្ងៃទី ២២មេសា២០១៩ វេលាម៉ោង ៨.០០ នាទី ដោយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះទើបឈ្មោះ ហួន រិន ជា
ប្រពន្ធទៅរកនៅស្រែ ពេលទៅដល់ឃើញអាគុយចាប់ដង្គាប់ឆក់ តែមិនឃើញជនរងគ្រោះ ក៏បន្តដើររកទៀត។ រហូតដល់ម៉ោង ៩.០០ នាទី ថ្ងៃដដែល ឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងស្រែ ដោយថ្ងាសនិងដៃគងលើខ្សែលួស ស្លាប់បាត់បង់ ជីវិតទៅហើយ ក៏ស្រែកឆោឡោរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាជន្លឹង បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំមេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាមរបួសខ្លោចស្បែកថ្ងាសមួយកន្លែង ដើមដៃឆ្វេងមួយកន្លែង និងចុងច្រមុះមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ពិនិត្យរួចក៏បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង