ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឫស្សីសហការជាមួយមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្ទីរពាណិជ្ជកម្មរាជធានី ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារផ្សារអូរឫស្សី

121
ភ្នំពេញ៖ គណៈកម្មការផ្សារអូរឫស្សី សហការជាមួយមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្ទីរពាណិជ្ជកម្មរាជធានី កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះបានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារបន្លែស្រស់គ្រប់មុខ គ្រឿងផ្អាប់គ្រប់មុខ សាច់ជ្រូក សាច់គោជាដើមនៅ ផ្សារអូរឫស្សី ។
  មន្ត្រីនៅក្នុងជួរគណៈកម្មការផ្សារអូឫស្សី បានអោយដឹងថា  លោកប្រធានគណៈកម្មការផ្សារអូរឫស្សីបានសហការជាមួយមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក និងយកគំរូនៅទំនិញមួយចំនួនដូចជា៖បន្លែស្រស់គ្រប់មុខ គ្រឿងផ្អាប់គ្រប់មុខ សាច់ជ្រូក សាច់គោ បញ្ជូនមកកាន់រថយន្តពិសោធន៍ចល័តដើម្បីពិសោធន៍រកសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារទាំងនោះ និងបានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់បងប្អូនអាជីវករត្រូវគិតពីអនាម័យ និងសុវត្តិភាពចំណីអាហារជូនដល់អ្នកប្រើប្រាស់។
  ជាលិទ្ធផល៖ការពិនិត្យរកឃើញថាទំនិញនិងម្ហូបអាហារទាំងអស់គ្មានសារធាតុគីមីទេ៕
អត្ថបទដែលជាប់ទាក់ទង