ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសហ្វីលីពីនប្រកាសថានឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣០ឲ្យបាន កាន់តែល្អ

100


​ភ្នំពេញ:លោកAlan Peter Cayetanoប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីនលើកទី៣០(Phisgoc)បានអះអាងថាស៊ីហ្គេមលើកទី៣០ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះលោកនឹងរៀបចំឲ្យបានល្អប្រើសជាងលើកមុនៗទៅទៀត ។

​នេះជាលើកទី៤ហើយដែលប្រទេសហ្វីលីពីនធ្វើជា ម្ចាស់ផ្ទះស៊ីហ្គេម ។ លើកទី១នៅឆ្នាំ១៩៨១ ដែលកម្ពុជានៅមិនទាន់ បានចូលរួមនៅឡើយ លើកទី២ឆ្នើ១៩៩១ លើកទី៣ឆ្នាំ១០០៥ និងលើកទី៤ឆ្នាំ២០១៩នេះតែម្ដង ។

​លោកAlan Peter Cayetano បានប្រកាសថា ទោះបីរដ្ឋាភិបាលបានកាត់បន្ថយថវិកាដើម្បីរៀបចំក៏ដោយក៏លោកប្ដេជ្ញាថា នឹងធ្វើឲ្យបានជោគជ័យ និង កាន់តែប្រសើរជាងមុន ។មូលដ្ឋាននៃជោគជ័យគឺការប្រកួតកីឡាស៊ីហ្គេម ជាមួយនឹងការសាងសង់ពហុកីឡដ្ឋានថ្មីឈ្មោះ New Clack City Complex ។

​ជាមួយនឹងការអះអាងបែបនេះហ្វីលីពីនដែលជាប្រទេស មហាអំណាចកីលាបាល់បោះក្នុងតំបន់អាស៊ីអាគ្នេយ៍អះអាងថា ប្រភេទកីឡានេះទាំងវិញ្ញាសាលេងម្ខា៥នាក់ ទាំងវិញ្ញាសាលេងម្ខាង៣នាក់ទាំងបុរស ទាំង នារីក្នុងនាមជា ម្ចាស់ផ្ទះហ្វីលីពីន ។

​ដោយឡែកលោកRicky Vargas ដែល ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីននោះក៏បានប្រកាសដែរថា ក្នុងពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅលើកទី៤នេះហ្វីលីពីននឹងធ្វើឲ្យបានល្អលើសគេ ។

​ប្រជាជនហ្វីលីពីនរួមទាំងប្រធានាធិបតីរបស់ពួកគេ គឺលោកRodrigo Roa Duterte បានប្រកាសថាអ្វីបាន ចាប់ផ្ដើមដោយភាពស្វាហាប់ចាប់ពីពេលនេះទៅហើយ ។ ជាមួយនឹងការត្រៀមខ្លួនដើម្បីទប់ទល់ជាមួយបញ្ហាប្រ
ឈមនានានោះហ្វីលីពីននឹងបញ្ចេញថវិកា ចំនួន៥ពាន់លានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះ ។

​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០នេះ ធ្វើឡើងក្រោមបាវចនាយើងឈ្នះជាមួយ(We Win As One) ជាមួយនឹងកីឡាដែលដាក់ឲ្យប្រកួតមានចំនួន៥៤ប្រភេទលើ៥៥០វិញ្ញាសានោះគេបានរំពឹងទុកជាមុន ថានឹងមានអត្ត
ពលិកចូលរួមចំនួន៩.៨៤០ នាក់ ។ ចំពោះការប្រកួតធ្វើឡើងនៅទីតាំងចំនួន៤ធំៗ មិនតែប៉ុណ្ណោះយន្ដហោះហ្វីលីពីនអ៊ែរឡាញ នឹងហោះហើរទៅកាន់១០ប្រទេសដែលមកចូលរួម ដើម្បីដឹកជញជូនអត្តពលិក ។

អត្ថបទដែលជាប់ទាក់ទង