ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើរឲ្យបានមុនសភាពការណ៍បទល្មើស ដោយចុះពន្យល់ណែនាំ និងបំផុសដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឲ្យច្បាស់លាស់ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ ជាមួយនគរបាល

65


ត្បូងឃ្មុំ៖ អធិការនគរបាលស្រុកមេមត់ ប្រាប់ទៅមន្ត្រីក្រោមឱវាទថា ៖ “ត្រូវយកចិត្តទុកដាក់ ចុះស្រង់ព័ត៌មានឲ្យបាន ច្បាស់លាស់ពីប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ ជាមួយនគរបាលយើង”។

នៅព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ មានកិច្ចប្រជុំបូកសរុប ការងារអនុវត្តជំនាញប្រចាំខែ មេសា រវាងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ និងផែនការងារជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងលើកទិសដៅអនុវត្តបន្តប្រចាំខែ ឧសភា ក្រោមការដឹកនាំលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុក ។

ជាកិច្ចចាប់ផ្តើមលោកអធិការនគរបាលស្រុក បានលើកឡើងថា ៖ ក្នុងនាមយើងជានគរបាលជាតិ ត្រូវយកចិត្តទុកដាក់ចុះស្រង់ព័ត៌មាន ឲ្យបានច្បាស់លាស់ពី ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មាន ភាពកក់ក្តៅជាមួយយើង ក្នុងការផ្តល់ព័ត៌មានឲ្យមកវិញ សម្រាប់ជាការងាយ ស្រួលរកដំណោះស្រាយ ជូនពលរដ្ឋដែលមានបញ្ហាចោទជាទុក្ខកង្វល់ ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ៖ បើយើងជានគរបាលជាតិ ដេកចាំទទួលព័ត៌មានតែនៅនឹងកន្លែង (នៅប៉ុស្តិ៍រដ្ឋបាល) ហើយពេលទទួលបានព័ត៌មាននោះ ហើយមិនចុះត្រួតពិនិត្យ មើលដល់ទីកន្លែងដែល មានហេតុការណ៍ គឺធ្វើឲ្យជនខិលខូចមួយចំនួនតូចអាច នឹងបំប៉ោងស្ថានការព័ត៌មាននៅកន្លែងកើតហេតុ និងនិយាយត្មិះដៀល មកលើសមត្ថកិច្ចនគរបាលយើងមិនយកចិត្តទុកដាក់ ក្នុងការងារដែលពេលមានពលរដ្ឋកើតទុក្ខកង្វល់ ។

អ្វីដែលពិសេសនោះ លោកអធិការបានក្រើនរំលឹកដល់ស្មារតីអង្គប្រជុំឲ្យ បានជ្រាបថា ៖ យើងត្រូវដើរឲ្យបានមុនសភាពការណ៍បទល្មើស ដោយចុះពន្យល់ណែនាំ និងបំផុសដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឲ្យពួកគាត់ចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងសហការផ្តល់នូវព័ត៌មានរាល់សភាពការណ៍បទល្មើស ដែលកើតមានឡើង ៕

អត្ថបទដែលជាប់ទាក់ទង