ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលជំនាញ ចាប់មេខ្លោងចែកចាយថ្នាំញៀន១គីឡូក្រាម

140

ស្ទឹងត្រែង៖ បុរសម្នាក់ ​ជាមេខ្លោងជួញដូរនិងចែកចាយថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)​ ទម្ងន់ជាង១គីឡូក្រាម ត្រូវបានកងកម្លាំងជំនាញម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងកម្លាំងអធិការស្រុកឆ្លូង បង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុច តាមដងផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្ត្របូរី ខេត្តក្រចេះ។ ​

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យដែលបាន​ឃាត់ខ្លួននោះមានឈ្មោះ​ ភី​ន​ រិទ្ធ​ ភេទ​ប្រុស ជនជាតិខ្មែរ​ មុខរបរ​ មិនពិតប្រាកដ មានអាយុ​៤១​ឆ្នាំ​ សព្វថ្ងៃរស់នៅភូមិថ្មី ឃុំ​ខ្សាច់អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ផងដែរ។

ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន១កញ្ចប់ធំ ស្មើទម្ងន់ ១គីឡូ០៣២,៦ក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងទៅតុលការតាមនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង