ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានប្ដេជ្ញាចិត្ដថា៖ ខេត្ត​កែប នឹង​នឹងក្លាយជាតំបន់សម្រាកលំហែកាយ កម្កម្រិតខ្ពស់ តែមិនឲ្យមាន កាស៊ីណូ និនិងរោងចក្រនោៈទេ

71


ភ្នំពេញ​៖ ខេត្ត​កែប នឹង​ក្លាយជា​តំបន់​សម្រាកលំហែ​កម្រិត​ខ្ពស់ ដោយ​ធានា​មិនឱ្យ​មានការ​បង្កើត​កាស៊ីណូ​(Casino) និង​រោងចក្រ​សហគ្រាស​ឡើយ​។ នេះ​ជា​អះអាង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ យយោងតាមយោងតាមការចេញផ្សាយគេហទំព័រ របស់ក្រសួងទេសចរណ៍ ​។​
រាជរដ្ឋាភិបាល បានសម្រេច​ឱ្យ​ក្រសួងទេសចរណ៍ ដឹកនាំ​ការសិក្សា​ពី​ការរៀបចំ​ផែនការមេ អភិវឌ្ឍន៍​ខេត្ត​កែប ឱ្យក្លាយ​ទៅជា​«​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​»​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ឱ្យ​កាន់តែច្រើន​។ ការសម្រេច​ដូច្នេះ​របស់​រាជរដ្ឋាភិបាល ធ្វើឡើង​ក្នុង​កិច្ចប្រជុំ «​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» កាលពី​ថ្ងៃទី​១៨ ខែមេសា​កន្លងទៅ​។
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងតាមរយៈគេហទំព័រផ្លូវការ​របស់​ក្រសួងទេសចរណ៍ ថា៖ ការអភិវឌ្ឍ​ខេត្ត​កែប ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​ក កម្រិត ​ខ្ពស់​នេះ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា​ផងដែរ ប៉ុន្តែ​អាច​នឹងមិន​មានការ​បង្កើត​ឱ្យមាន​«​កាស៊ីណូ​» និង​រោងចក្រ​សហគ្រាស​ឡើយ​ ​។​

លោកបន្ដថា៖ ក្រសួងទេសចរណ៍ ក៏បាន​លើកទឹកចិត្ត ឱ្យមាន​ការបង្កើត​លំនៅ​ដ្ឋា​នទី​២ សម្រាប់​ភ្ញៀវទេសចរ​វ័យ​ចំណាស់ ឬ​ចូលនិវត្តន៍​នៅ​ខេត្ត​កែប​ផងដែរ ដើម្បី​ពន្យារពេល​ការ​ស្នាក់នៅ​របស់​ពួកគេ​។ ​
លោកបន្ដថា៖ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត រាជរដ្ឋាភិបាល ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​«​ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍​»​ផងដែរ​។ រីឯ​ខេត្តកោះកុង ក៏​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ​ទៅជា​«​តំបន់​អេកូ​ទេសចរណ៍​»​ដែរ ខណៈ​ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុ​បំណង​ហើយ​នោះ​។ ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងបែប នេះ កាលពីថ្ងៃ២៣មេសាឆ្នាំ២០១៩នៅក្រសួង ​៕

អត្ថបទដែលជាប់ទាក់ទង