ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីសហភាពអឺរ៉ុប ចាប់ផ្ដើមដំណើរការប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏សេដ្ឋកិច្ចកម្ពុជា នៅតែបន្តរឹងមាំ

181

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យ ធនាគារពិភពលោកប្រចាំរាជធានីភ្នំពេញ បានចេញរបាយការណ៍ស្ដីពីកំណើនសេដ្ឋកិច្ចនៅក្នុងមើលក្នុងប្រទេសកម្ពុជា។

អ្នកសេដ្ឋកិច្ចវិទូប្រចាំធនាគារពិភពលោក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺលោកលី សូដេត បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន 7,5 ភាគរយនៅក្នុងឆ្នាំ 2018 ដែលជាកំណើនខ្ពស់ទី 4 ហើយប្រៀបទៅនឹងកំណើន 7% ក្នុងឆ្នាំ 2017។ សេដ្ឋកិច្ចបានបំពេញមុខងារបានល្អជាងការរំពឹងទុកដោយមានការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងនាំមុខគេឆ្លើយតបទៅនឹងតម្រូវការខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ការធ្លាក់ចុះនៃភាពក្រីក្រត្រូវបានរំពឹងទុកនិងបន្តមានតទៅទៀតដោយសារតែកំណើនរឹងមាំក្នុងការនាំចេញទំនិញផលិតដោយឧស្សាហកម្មប្រើជំនាញទាប។ ប៉ុន្តែទន្ទឹមគ្នានេះហានិភ័យក៏មានប្រពលភាពខ្លាំងដែរដោយសារតែមានភាពមិនប្រាកដប្រជាច្រើនជុំវិញលទ្ធភាពសម្រាប់កម្ពុជានាំទំនិញចូលទីផ្សារសហភាពគោរពក្រោមប្រព័ន្ធអនុគ្រោះគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA និងលទ្ធភាពដែលកំណើនសេដ្ឋកិច្ចប្រទេសចិនថៃលឿនខ្លាំង។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងពីហានិភ័យនិងបញ្ហាប្រឈម គឺភាពមិនប្រាកដប្រជាដែលបន្តមានបានធ្វើឲ្យអានិភ័យកាន់តែមានសភាពតាមតឹង។ នៅខែកុម្ភៈសហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការមួយដែលអាចនាំទៅដល់ការព្យួរបណ្ដោះអាសន្ននូវភាពអនុគ្រោះសម្រាប់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ។ បច្ចុប្បន្ននេះទីផ្សារក្នុងសហភាពអឺរ៉ុបមានចំណែកជាងមួយភាគបីនៃមុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ក្នុងនោះមានសំលៀកបំពាក់ស្បែកជើងនិងទោចក្រយានយន្ត។ អាស្រ័យហេតុនេះការបាត់បង់ភាពអនុគ្រោះពន្ធ EBA ដែលអនុញ្ញាតឲ្យកម្ពុជានាំទំនិញចូលសហភាពអឺរ៉ុបដោយមិនជាប់ពន្ធនិងកូតាទំនងជាអាចនឹងធ្វើឲ្យកំណើននៃការនាំចេញថយល្បឿនមកវិញ។ ជាងនេះទៅទៀតដោយសារកម្ពុជាពឹងពាក់ខ្លាំងលើការហូរចូលមូលធនមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុករបស់សេដ្ឋកិច្ចចិនក្នុងកាលៈទេសៈណាមួយ នឹងអាចជៀសផលមិនល្អមកលើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរ។ នៅទីបំផុតការកើនឡើងយ៉ាងរហ័សនៃការហូរចូលនិងការផ្ដល់ឥណទាន ដែលបានធ្វើឲ្យវិស័យសំណង់និងអចលនទ្រព្យទទួលបានការលូតលាស់ខ្លាំងកន្លងមក ក៏បានជះឥទ្ធិពលរបស់វាទៅលើវិស័យហិរញ្ញវត្ថុផងដែរ។

របាយការណ៍ដដែលបានលើកឡើងថា នៅឆ្នាំកន្លងទៅកំណើនសេដ្ឋកិច្ចបានបង្កើត ល្បឿនថែមទៀត ក្រោមការជំរុញជាចម្បងពីកំណើននៃការនាំចេញហើយទន្ទឹមពេលគ្នានោះការនាំចូលក៏ត្រូវបានពង្រីកថែមទៀតផងដែរ។ ការនាំចេញកើនដោយសារតែតម្រូវការនៅក្នុងស្រុកកើនដែរ ជាពិសេសនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។ កាមមចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងដែលមានទំហំធំជាងពីរភាគបីនៃការនាំចេញទំនិញគ្រប់មុខសរុប មានកំណត់ប្រានពស់ឆ្នាំទី 4 ហើយដោយវាកើនដល់ 17,6 ភាគរយក្នុងឆ្នាំ 2018 លើស ឆ្នាំ 2017 ដែលមានត្រឹមតែ 8,3 ភាគរយប៉ុណ្ណោះ។ ជាមួយនិងភាពជឿជាក់លើទីផ្សារមានសុទិដ្ឋិនិយមការនាំចូលក៏មានការស្ទុះឡើងខ្លាំងដែរ។ ការម៉ោងចូលយានយន្តនិងដែកកើនជិត 50 ភាគរយនិង 48% រៀងៗខ្លួននៅក្នុងឆ្នាំ 2018៕

អត្ថបទដែលជាប់ទាក់ទង