ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តកំពង់ឆ្នាំង ស្រីម្នាក់ពីបទឆបោក ជ្រើសរើសទ័ព ដោយខុសច្បាប់

59

កំពង់ឆ្នាំង : បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 24 ខែមីនានេះបានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះទ្រី ណា តាមដីកាបញ្ជាអោយចូលខ្លួនលេខ 009 ចុះថ្ងៃទី 20-04-2019 របស់លោក ម៉ែន ហុង អយ្យការអមតុលាការយោធា ពីបទឆបោក និងជ្រើសរើសទ័ពដោយខុសច្បាប់ ។

កងរាជអាវុធហត្ថមូលដ្ឋានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅវេលាម៉ោង 17:30 នាទី ថ្ងៃទី 23-04-2019 នៅចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ កម្លាំង កងរាជអាវុធហត្ថខេត្ត និងស្រុក ចំនួន 34 នាក់ មធ្យោបាយ រថយន្ត 05 គ្រឿង ម៉ូតូ 05 គ្រឿង ដោយមានការចង្អុលបង្ហាញ និងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោក ឧ.ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការ ជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧ.ទោ ជា អេងយ៉ុង ស្នងការ ពត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ 1 នាក់ ឈ្មោះ ទ្រី ណា ភេទស្រី អាយុ 56 ឆ្នាំ ទីលំនៅ ក្រុមទី9 សង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួនលេខ 009 ចុះថ្ងៃទី 20-04-2019 របស់លោក ម៉ែន ហុង អយ្យការអមតុលាការយោធា ពីបទឆបោក និងជ្រើសរើសទ័ពដោយខុសច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យប្រគល់ជូន ស្នងការព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង