ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីម ជុងអ៊ុន ជិះរថភ្លើងប្រឡាំងដាស់ទៅដល់ ប្រទេសរុស្ស៊ី

91

ម៉ូស្គូ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នារសៀលថ្ងៃពុធទី២៤មេសានេះ បានទៅដល់ទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ដោយសុវត្ថិភាពតាមរយ:រថភ្លេីង​ ជាទីដែលរូបលោក ត្រូវចូលរួមកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Spuntik នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
នាវេលាព្រឹកនៅពេលឆ្លងចូលមកទឹកដីប្រទេសរុស្ស៊ី និងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការងារអភិវឌ្ឍន៍នៅតំបន់រុស្ស៊ីចុងបូព៌ា លោក អាឡិចហ្សានដឺ ខូសឡូវ (Alexander Kozlov) ក្នុងក្រុងខាសាន (Khasan) លោក គីម ជុងអ៊ុន បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចនេះ ព្រមទាំងកិច្ចពិភាក្សាផ្សេងៗ នឹងទទួលបានជោគជ័យ ហើយលោកសង្ឃឹមថា នឹងអាចសហការជាមួយលោក ពូទីន ដើម្បីឈានទៅរកការសម្រេចបាននូវសន្តិភាព ក្នុងតំបន់ឧបទ្វីបកូរ៉េ និងដើម្បីអភិវឌ្ឍន៍ ទំនងទំនងរវាងប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង