ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យដែលបង្កឡើងដោយសាកទូរស័ព្ទទុកចោល នៅសំអាងការយីហោអប្សារា ត្រូវបានសមត្ថកិច្ចប្រឹងប្រែងពន្លត់ជោគជ័យមិនឱ្យរាលដាលទៅផ្ទះផ្សេងទៀត

68

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី មានអគ្គីភ័យមួយបានកើតឡើង នៅចំណុចសំអាងការ យីហោអប្សារា ភ្នំពេញ ផ្ទះលេខ១០៧ បណ្តោយផ្លូវលេខ៦៣ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំ ពេញ ។

ម្ចាស់ផ្ទះឈ្មោះ លឹម ស្រេងសេដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរវិជ្ជបណ្ឌិត្យមន្ទីរពេទ្យកាល់ ម៉ែត ។ ប្រភេទសំណង់ផ្ទះសង់អំពីថ្ម កម្ពស់បួនជាន់ ទំហំ០៨ម៉ែតគុណ១២ម៉ែត ។ អគ្គីភ័យបានពន្លត់ទាំងស្រុង នៅវេលាម៉ោង១៦និង៤០នាទី បណ្តាលឲ្យខូចខាតសម្ភារៈ សំអាងការមួយចំនួន និងពុំបណ្តាលអោយឆាបឆេះធ្ងន់ធ្ងរទេ តែមិនបណ្តាលអោយរងរបួស ឬស្លាប់ ដោយកម្លាំងជំនាញ និងកម្លាំងនៃអធិការដ្ឋាន បានធ្វើការអន្តរាគមន៍ទាន់ពេលវេលា ។
មូលហេតុ នៃករណីនេះមកពីទុស្សេខ្សែភ្លើង (សាកទូរស័ព្ទទុកចោល) ។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣០គ្រឿង ក្នុងនោះមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង អាវុធហត្ថរាជធានីភ្នពេញ ចំនួន០៣គ្រឿង ទីក្រុងកោះពេជ្រ ចំនួន ០៤គ្រឿង ក្រសួង មហាផ្ទៃ ចំនួន ០៣គ្រឿង ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអន្តរាគមន៍ភ្លាមៗ ពន្លត់អគ្គីភ័យដែលឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

អគ្គីភ័យខាងលើ ត្រូវបានអន្តរាគមន៍ពន្លត់ទាន់ពេលដោយម៉ូតូទឹករបស់ រដ្ឋបាលខណ្ឌដូនពេញចំនួន០៤គ្រឿង និង រថយន្តរបស់ការិយាល័យអគ្គីភ័យចំនួន២១ គ្រឿងដោយបានបាញ់រលត់ទាំងស្រុងនៅម៉ោង ,០៤:៣០នាទីនាថ្ងៃដដែល ។

ក្នុងករណីអគ្គីភ័យនេះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ខ្ពស់នៅពេលចេញដំណេីរទៅលេងកំសាន្ត នៅទីជិតឆ្ងាយ ត្រូវបិទចរន្តអគ្គិសនី ភ្លើងចង្ក្រាន្ត ជាពិសេសភ្លេីងទៀន ភ្លេីងធូបជាដើម ព្រោះវាអាចបង្កអោយមានអគ្គីភ័យ ដូចថ្ងៃនេះផងដែរ ៕


អត្ថបទដែលជាប់ទាក់ទង