ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីមាស ទី ១ ឆ្នាំ ២០១៩ គ្រោះថ្នាក់ចរចរកើតឡើង ១០៧៦ លើក បណ្តាល ឲ្យ ស្លាប់ ចំនួន ៥១៣ នាក់

363


ភ្នំពេញ ៖ យោងតាម របាយការណ៍ សភាពការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ប្រចាំត្រីមាស ទី ១ ឆ្នាំ ២០១៩ របស់អគ្គស្នងការ នគរបាល ជាតិ គឺមានករណីគ្រោះថ្នាក់ចរចរបាន កើតឡើង ១០៧៦ លើក បណ្តាល ឲ្យ ស្លាប់ ចំនួន ៥១៣ នាក់ និង របួស ចំនួន ១៥៩២ នាក់ ។

នា រសៀល ថ្ងៃ ទី ២៥ ខែមេសា ឆ្នាំ ២០១៩ នៅ អគ្គស្នងការដ្ឋាន នគរបាល ជាតិ មាន រៀបចំ កិច្ចប្រជុំ ត្រួតពិនិត្យ ការងារ និង ដាក់ ចេញ វិធានការ ទប់ស្កាត់ គ្រោះថ្នាក់ ចរាចរផ្លូវគោក ក្រោម អធិបតីភាព លោកគឹ ម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន អនុ គណៈកម្មការ ទី ២ និង លោកនាយ ឧត្តមសេនីយ៍ ហ៊ឹ ម យ៉ា ន អគ្គស្នងការ រង នគរបាល ជាតិ និង ជា អនុប្រធាន អចិន្ត្រៃយ៍ អនុ គណៈកម្មការ ទី ២ ។

លោកនាយ ឧត្តមសេនីយ៍ ហ៊ឹ ម យ៉ា ន បាន រាយការណ៍ សភាពការណ៍ និង ឆ្លង សេចក្តី ព្រាង វិធានការ ទប់ស្កាត់ គ្រោះថ្នាក់ ចរាចរផ្លូវគោក ជូន លោកគឹ ម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន អនុ គណៈកម្មការ ទី ២ និង ជា ប្រធាន អង្គប្រជុំ ដោយ លោករដ្ឋលេខាធិការ បាន ដឹកនាំ ពិភាក្សា ឆ្លង ខ្លឹមសារ សេចក្តី ព្រាង វិធានការ ទប់ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក នេះ ។

តាម របាយការណ៍ សភាពការណ៍ គ្រោះថ្នាក់ ចរាចរប្រចាំត្រីមាស ទី ១ ឆ្នាំ ២០១៩ បាន កើតឡើង ១០៧៦ លើក បណ្តាល ឲ្យ ស្លាប់ ចំនួន ៥១៣ នាក់ និង របួស ចំនួន ១៥៩២ នាក់ ។ កន្លែង មាន អ្នក ស្លាប់ ច្រើន នៅ រាជធានី ភ្នំពេញ ចំនួន ៩១ នាក់ ខេត្តកំពង់ស្ពឺ ចំនួន ៣៩ នាក់ និង ខេត្ត ព្រះ សីហ នុ ចំនួន ៣២ នាក់ ។ ចំនួន ជន រង គ្រោះ មធ្យម ក្នុង មួយ ថ្ងៃ ស្លាប់ ៦ នាក់ និង របួស ១៨ នាក់ មូលហេតុ ការ បើកបរ លើស ល្បឿន កំណត់ ៤១ ភាគរយ មិន គោរព សិទ្ធិ ១៩ ភាគរយ មិន ប្រកាន់ ស្តាំ ១៣ ភាគរយ បត់ គ្រោះថ្នាក់ ៩ ភាគរយ ស្រវឹង ៤ ភាគរយ កត្តា យានយន្ត ៣ ភាគរយ និង ងងុយ ២ ភាគរយ ។
ប្រៀបធៀប ត្រីមាស ទី ១ ឆ្នាំ ២០១៨ គ្រោះថ្នាក់ កើនឡើង ២៥៧ លើក (១០៧៦ លើ ៨១៩ លើក ) ស្មើ ៣១ ភាគរយ ស្លាប់ កើនឡើង ចំនួន ៣៣ នាក់ (៥១៣ លើ ៤៨០ នាក់ ) ស្មើ ៧ ភាគរយ និង របួស កើន ៣៥៨ នាក់ (១៥៩២ លើ ១២៣៤ នាក់ ) ស្មើរ ២៩ ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង