ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនបុរសម្នាក់ រំលោភសេពសន្ធវ: បានសម្រេចលើក្មេងស្រីម្នាក់

77

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកក្រគរឃាត់ខ្លួនជនសង្ស័យម្មាក់ពីបទរំលោភសេពសន្ថវៈបានសម្រេច លើអនិតិជនអាយុ០៧ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ៨ នៅចំណុច លើផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់បងស្រីឈ្មោះ ចាន់ រ៉េត អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើត ហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកើត ហេតុរូបគាត់នោងប្តីរបស់គាតឈ្មោះ នូ សាវិន អាយុ៣៦ ឆ្នាំ មុខរបរជាកម្មករផ្លូវជាតិលេខ៥ដែលកំពុងស្ថាបនាសព្វថ្ងៃនេះ មុនពេលគាត់ចាកចេញទៅបំពេញការងាររបស់គាត់បានរៀបចំផ្ទះសម្បែងទុកដាក់ស្អាតបាត ហើយទុកកូន ដែលជាជនរងគ្រោះឲ្យនៅផ្ទះតែម្នាក់ឯង ហើយក៍ចាកចេញទៅធ្វើការជាមួយប្តីបាត់ទៅ។
លុះត្រឡប់មកផ្ទះវិញកូនរបស់គាត់បាន ប្រាប់ថា៖ ជនសង្ស័យបានឡើងលើផ្ទះហើយចាប់រំលោភរូបនាងតែម្តង។ បងស្រីឮកូនរបស់ ប្រាប់ដូចនេះក៍ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ជនសង្ស័យយកមកផ្តន្ទាទោសរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់គាត់។

លោកវរសេនីយ៍ឯក ឯម រុន អធិការស្រុកក្រគរបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្នួនជនសង្ស័យឈ្មោះ អ៊ី ចាន់ទី អាយុ១៦ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់។ លោក ឯម រុន បានបន្តថា ការចាប់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់អាណាព្យាបាលរបស់ជនរងគ្រោះនិងមានសម្របសម្រួលរបស់លោកពករញរាអាជ្ញាអមសាលាដំបីងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥មេសា២០១៩ វេលាម៉ោង៧និង៥៥នាទីព្រឹក ឲ្យចាប់ខ្លួនជនសង្ស័យយកមកចាត់តាមច្បាប់។

គួរំលឹកផងដែរថាជនរងគ្រោះនិងជនសង្ស័យត្រូវ ជាបងប្អូនជីដូនមួយនឹងគ្នា តែទោះជាយ៉ាងណាក៍ដោយ សមត្ថកិច្ចត្រូវចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសួរនាំ។ចំណែកជនរងគ្រោះ វ.ល.ល អាយុ ៧ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីធ្វើកោសល្យវិច្ច័យ និងបញ្ជាក់ពីគ្រូពេទ្យជំនាញ ៕

អត្ថបទដែលជាប់ទាក់ទង