ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះឆែកឆេរឃើញអ្នកបើកបរមានជាតិស្រវឹង 10 នាក់និងដកហូតម៉ូតូ យកទៅសាលាខណ្ឌ

89

ភ្នំពេញៈបន្ទាប់ពី​ធ្វើការ​ឆែកឆេរ​ត្រួត​ពិនិត្យ​ ជាតិ​ស្រវឹង​ហើយ​ សមត្ថកិច្ច​ ខណ្ឌចំការមន បានរកឃើញ អ្នក​បើកបរ​ ដែល​មាន​ជាតិ​ស្រវឹង​ លើស​កំរិត​ ចំនួន​១០នាក់​ តែ​​សមត្ថកិច្ច​ មិន​បាន​ឃាត់ខ្លួន​មនុស្ស​នោះ​ តែបាន​ធ្វើ​ការ​ ដក​ហូតម៉ូតូ​ ទៅរកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន។

នៅយប់ថ្ងៃទី ២៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ គណះ​បញ្ជារ​ឯក​ភាព​ខណ្ឌ​ចំការមន​ បាន​ដឹក​នាំចំរុះនៃអធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមន​ បាន​ដាក់​គោលដៅ​អនុវត្តន៍​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ និង​ អាវុធ​ជាតិ​ផ្ទុះ​ ត្រង់​ចំនុច​ មុខ​វិទ្យា​ល័យ​បឹង​ត្របែក​ ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។
​ ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ បានធ្វើ​ឡើង​ដោយមាន​ការ​ចូល​រួម​ ពី​លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណះ​អភិបាល​ ខណ្ឌ​ចំការមន​ លោក​ យិន​ សាន​ អធិការដ្ឋានខណ្ឌ​ចំការមន​ និង​លោក​ ឧត្តម​សេនីយ៍​ត្រី​ ប៊ុន​ សុ​សិក្ខា​ ស្នងការរង​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំងសមត្ថកិច្ច​ចុះ​នៃ​អធិការដ្ឋានខណ្ឌ​ចំការមន​ បាន​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ និង​អាវុធ​ជាតិ​ផ្ទុះ​ ត្រង់ចំនុច​ មុខ​វិទ្យា​ល័យ​ បឹង​ត្របែក​ ចាប់ពី​ម៉ោង​ ៩យប់​ ដល់​ម៉ោង​១២​រំលង​អាធ្រាត្រ​ ព្រមទាំង​ធ្វើ​ការ​ឃាត់​រថយន្ត​និង​ម៉ូតូ​ ជាច្រើន​គ្រឿង​ដើម្បី​ត្រួត​ពិនិត្យ​ អាវុធ​ជាតិ​ផ្ទុះ​ និង​ វាស់​ជាតិ​ស្រវឹង​ ព្រមទាំង​ធ្វើ​ការ​អប់រំ​នែនាំ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរផ្លូវ​ សូម​អោយ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ នៅពេល​ធ្វើ​ធ្វើដំណើរ​ម៉ូតូ​ត្រូវ​ពាក់​ពួក​សុ​វត្តភាព​ ចំនែក​អ្នក​បើក​រថយន្ត​ ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត​ អោយ​បាន​ត្រឹម​ត្រូវ​ ។
​ ជាចុងក្រោយ​ បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​ត្រួត​ពិនិត្យ​ ជាតិ​ស្រវឹង​ហើយ​ សមត្ថកិច្ច​បាន​រកឃើញ​ អ្នក​បើកបរ​ ដែល​មាន​ជាតិ​ស្រវឹង​ លើស​កំរិត​ ចំនួន​១០នាក់​ តែ​​សមត្ថកិច្ច​ មិន​បាន​ឃាត់ខ្លួន​មនុស្ស​នោះ​ តែបាន​ធ្វើ​ការ​ ដក​ហូតម៉ូតូ​ ទៅរក្សាទុក​នៅ​អធិការដ្ឋានខណ្ឌ​ចំការមន​ រងចាំ​ថ្ងៃ​ស្អែក​ ទើប​អោយ​អ្នក​បើក​បរ​ ដែល​មាន​ជាតិ​ស្រវឹង​ ចូល​ខ្លួន​ទៅ​ធ្វើការ​ ផាក់​ពិន័យ​ តាមផ្លូវ​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង