ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្ដីចុង ស្រវឹងជោកជាំ ចាក់សម្លាប់ប្រពន្ធនិងកូន

102

ស្រុកព្រៃនប់៖ នគរបាលស្រុកព្រៃនប់បាន អោយដឹងថា មានករណីមនុស្សឃាតដោយ ចេតនា បង្កឡើងដោយប្តីចុង ប្រើ កាំបិតចុងស្រួចចាក់ ទៅលើកូនចុងនិងប្រពន្ធរបស់ខ្លួន បណ្តាលអោយកូនប្រុសម្នាក់ស្លាប់ ហើយប្រពន្ធរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ នៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៥មេសា២០១៩ នៅចំណុចកោះឬស្សី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នគរបាលមូលដ្ឋានស្រុកព្រៃនប់ បានថ្លែងឲ្យដឹងថា ករណីមនុស្សឃាតនេះបង្កឡើងដោយ ជនសង្ស័យម្នាក់ ឈ្មោះ ម៉ៅ ឈឿន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ បានប្រើកាំបិតចុងស្រួចចាក់ ទៅលើកូនចុងនិងប្រពន្ធរបស់ខ្លួន បណ្តាលអោយកូនប្រុសម្នាក់ឈ្មោះ ឃីន អាយុ៦ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងប្រពន្ធ ឈ្មោះសែម ខោន អាយុ៣៣ឆ្នាំ រងរបួសធ្ងន់កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

មូលហេតុ គឺជនសង្ស័យស្រវឹងស្រា ហើយមានទំនាស់ពាក្យសំដី។
បច្ចុប្បន្ននគរបាលបានធ្វើការឃាត់ ខ្លួនជនសង្ស័យ និងកសាងសំ ណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង