ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលកម្ពុជា និងសាងសង់ផ្លូវថ្មីខ្នាតធំ១ខ្សែទៀត ដែលភ្ជាប់ពីខេត្ដកំពត មក ផ្លូវជាតិលេខ៤ កំពង់ស្ពឺ

218


ភ្នំពេញ៖ ខេត្ត​កំពត ​ជាខេត្តមួយដែលមាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាងបង្ហាញ​ឱ្យ​ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៏ ​ជាតិ និងអន្ដរជាតិ ពិសេសជនជាតិបារាំង និងប្រជាជនបារាំង ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ។

ក្នុងកម្មពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត កាលពីពេលថ្មីៗ កន្លងមកនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងពីសក្កានុពលនៃខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលឆ្ពោះមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយខ្សែខ្នាតធំទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ ដែលស្ថិតនៅម្ដុំពេជ្យនិល ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់នៅឡើយទេថា ផ្លូវមួយខ្សែនោះមានទីតាំងនៅកន្លែងណា ដោយផ្លូវមួយខ្សែនេះនឹងត្រូវការពិនិត្យមើលផែនទីជាមុនសិន។

គម្រោងសាងសង់ខ្សែផ្លូវថ្មីមួយនោះគឺដោយសារខេត្តកំពតនឹងក្លាយទៅជាទីតាំងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសសម្រាប់បណ្តាញតភ្ជាប់និងការដឹកជញ្ជូន។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ ជាផ្លួវដែលចេញភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត្រ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ច ចរាចរណ៍ ទំនិញ ចេញ ចូលតាមផ្លូវទឹក ទៅក្រៅប្រទេសផងដែរ ៕
ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង