ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានធំៗដឹកថ្មរបស់ក្រុមហ៊ុនចិន ជួសជុលផ្លូវជាតិលេខ៧ ខ្ទាតថ្មត្រូវ ប្រជាពលរដ្ឋ

106

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៦មេសា អធិការដ្ឋាននគរបាលស្រុកមេមត់ បានផ្សាយព័ត៌មានថា ឡានធំៗដឹកថ្មរបស់ក្រុមហ៊ុនចិន ដែលយកថ្មកិនក្លាយជាគ្រួសមកយកជួសជុលផ្លូវជាតិលេខ៧ បានបង្កឲ្យមានការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋ មូលហេតុដាក់ថ្មលើសចំណុះ …..! ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានបន្ថែមទៀតថា
នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ យើងខ្ញុំបានទទួលបានត័ត៌មានពីពលរដ្ឋម្នាក់បានសរសេរបង្ហោះក្នុង Account FB ឈ្មោះ Lok Zeii Mey MaMo ថា ៖ នាងខ្ញុំសូមផ្ដាំទៅខាងក្រុមហ៊ុនដឹកថ្មធំៗនៅស្រុកមេមត់ សូមប្រុងប្រយត្ន័ផងបងៗ ដាក់ល្មមៗបានហើយ ហេងហើយបានមួកកាពារខ្ទាតត្រូវក្បាលម៉ូតូ បែកចុះបើកុំបានមួកកាពារម៉េចវិញ។ ជួយshare ផងបងប្អូន ។ ចំណែកម្ចាស់ Account FB ឈ្មោះ Ah Ty Kong ជាអ្នករងគ្រោះបានសរសេថា ៖ បងបងឡានដឹកថ្មដឹកគ្រួសធ្វើថ្នល់អើយ សូមមេត្តាដឹកកុំខ្ពស់ពេកធ្លាក់ត្រូវគេត្រូវអែង ហើយសំណាងហើយត្រូវម៉ូតូបើត្រូវក្បាលវិញ ដឹងតែបែកក្បាលខ្តិចហើយ ។

ព័ត៌មានបន្ថែមដែលយើងទទួលបានពីបងប្អូជនរងគ្រោះ បានឲ្យដឹងទៀតថា ៖ សួរស្តីបង …. ថ្ងៃនេះប្អូនប្រុសខ្ញុំជួបរឿងគ្រោះថ្នាក់មួយ តែសំណាងដែលមិនប៉ះពាល់ ដល់អាយុជីវិតគឺដោយសារឡានដឹកថ្ មធ្វើផ្លូវគាត់ដាក់ការពុងលើទ្រុង ហើយធ្លាក់មកចំលើម៉ូតូប្អូនប្រុសខ្ញុំ ដែលបើកពីក្រោយ សំណាងមានមួកសុវត្ថិភាព… បែកក្បាលម៉ូតូ … ចឹងគ្រាន់តែសំនូមពរបងអោយជួយដោះស្រាយរាយការណ៍ ទៅការដ្ធានអោយសារេម៉េចកុំអោយដឹកបែបនេះ ដើម្បីកុំអោយប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋ ដែលគាត់ជិះពីក្រោយឡាន …. អរគុណ… ។

ករណីដែលយើងទទួលបាននេះ គឺយើងបានរាយការណ៍ ជូនលោកអភិបាលស្រុកមេមត់ ដើម្បីដំណោះស្រាយជូនប្រជាពលរដ្ឋ ៕


អត្ថបទដែលជាប់ទាក់ទង