ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានបងប្អូនអ្នកបើកបរត្រីចក្រយានយន្តជិត១៥០០នាក់មករៀនច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនាថ្ងៃសៅរ៍ទី២៧ខែមេសានេះ

120

ភ្នំពេញ៖បងប្អូនអ្នកបើកបរត្រីចក្រយានយន្តចំនួន១៤៣៥នាក់បានមករៀនច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនៅថ្ងៃសៅរ៍ទី២៧ខែមេសាឆ្នាំ២០១៩នេះហើយនេះជាវគ្គទី៨ហើយនៃការបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក

   មន្ត្រីរនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានថ្លែងអំណរគុណដល់បងប្អូនអ្នកបើកបរទាំងអស់ដែលបានចូលរួមវគ្គនិងបានសូមអបអរសាទរដល់បងប្អូនដែលបានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរដោយលទ្ឋផលជាប់បាន៤៧%

       គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះនឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍រយៈពេល២ខែចាប់ពីថ្ងៃទី២ខែមិនាដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ចំនួន២ទីតាំងដូចជានៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញផ្លូវលេខ៥៩៨សង្កាត់ច្រាំងចំរេះទី២ខណ្ឌឫស្សីកែវនិងមួយទីតាំងទៀតនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅផ្លូវជាតិលេខសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ

      គួរបញ្ជាក់ទៀតថាការបើកវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃសំរាប់បងប្អូនអ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្តរុឺម៉កសណ្តោងខាងលើនេះធ្វើឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញសេចក្តីជូនដំណឹងមួយស្ដីពីការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្តទោចក្រយានយន្តសណ្ដោងរម៉កដោយឥតគិតថ្លៃកាលពីថ្ងៃទី០១មិនាកន្លងមកនេះដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្តទាំងអស់អោយបានជ្រាបថាកន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បីអោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោករដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១៧ល្ងាចនិងមានរយៈពេល២ខែគិតចាប់ពីថ្ងៃសៅរ៍ទីខែមិនាដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨សង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រលងទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានបណ្ណបណ្ណបើកបរយានយន្តប្រភេទ

    អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការនិងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាពត៌មានដោយមិនមានការលើកលែងអភិសេកទៀតឡើយ៕

 

  

អត្ថបទដែលជាប់ទាក់ទង