ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់ចាញ់ពិន្ទុ ឯ ម៉ន ព្រំម៉ាញសន្លប់ទឹក១

110

​ភ្នំពេញ:ការប្រកួតសងសឹករវាងអ្នកប្រដាល់ថៃសេន ឃុំ(Sen Khum)ជាមួយអ្នកប្រដាល់កម្ពុជាផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី២៧មេសាផាន់គ្រាន់ចាញ់គូប្រកួតរបស់ខ្លួនដោយពិន្ទុដាច់តែម្ដង ។

​ផាន់ គ្រាន់ធ្លាប់ប្រកួតឈ្នះអ្នកប្រដាល់ថៃរូបនេះដោយពិន្ទុម្ដងដែរ ។ សេន ឃុំមកសងសឹកលើកនេះគេត្រៀម ខ្លួនជាមុនបានល្អទោះបីផាន់ គ្រាន់ប្រកាសថាគេត្រូវតែរក្សាតំណែង ជាអ្នកឈ្នះឲ្យបានក៏ដោយ ។ ស្ថានភាពនៃការប្រកួតអ្នកប្រដាល់កម្ពុជារូបនេះ បានព្យាយាមវាយប្រហារជើងក្រោមគូប្រកួតតែអ្នកប្រដាល់ថៃរូបនេះបានវាយប្រហារ ជើងក្រោមសងវិញធ្វើឲ្យផាន់ គ្រាន់រារែកចិត្តក្នុងការវាយប្រហារជើងក្រោម គូប្រកួតបន្តទៀត ។​នៅទឹកទី៣ និងទឹកទី៤ផាន់ គ្រាន់ត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពី ទទួលរងការវាយប្រហារដោយសារជង្គង់របស់សេន ឃុំនោះ ។តែនៅទឹក៤នេះដែរសេន ឃុំមានរបួសនៅក្រោមភ្នែកឆ្វេងបន្តិចតែមិនមានបញ្ហាឡើយ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកដែល លទ្ធផលចុងក្រោយសេន ឃុំសងសឹកជាមួយផាន់ គ្រាន់បានជោគជ័យតែម្ដង ។

​ប្រកួតជាមួយអ្នកប្រដាល់ថៃដែរអ្នកប្រដាល់កម្ពុជាម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកត្រូវអ្នកប្រដាល់ថៃពែក ធៀង(Pek Thieng)ប្រើកណ្ដាប់ដៃឆ្វេងវាយចំគុម្ពថ្គាមបណ្ដាលឲ្យ ដួលសន្លប់ធំមុនស្នូរជួងបញ្ចប់ទឹកទី១ ។

អត្ថបទដែលជាប់ទាក់ទង