ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់បារាំងកាដូ៨ថ្នេរដល់រឿម វណ្ណៈ

96

​ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី២៨មេសាអ្នកប្រដាល់កម្ពុជារឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រូវអ្នកប្រដាល់បារាំងម៉ូរីន ឆាលី(Maurin Charlie)វាយឲ្យបែកចិញ្ចើមស្ដាំនៅទឹកទី២យ៉ាធ្ងន់ធ្ងរ ។

​សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះវណ្ណៈជាអ្នកនាំអាទិ៍លេងកែងមុនតែកែងរបស់វណ្ណៈវ៉ៃត្រូវតែខ្យល់ប៉ុណ្ណោះ ។ ជាមួយនឹងកានាំងាទិ៍លេងកែងនេះម៉ូរីន ឆាលីបានសងមួយកែងវិញនៅទឹកទី២បណ្ដាល ឲ្យវណ្ណះមានរបួសលើចិញ្ចើមស្ដាំតែម្ដង ។

​បន្តាប់ពីមានរបួសវណ្ណៈវ៉ៃដោយបំពានលើគូប្រកួតតែម្ដង ។ នៅទឹកទី៣ក្នុងខណៈអាជ្ញាកណ្ដាលស្រែកឃាត់ទៅហើយនោះវណ្ណៈទាត់ជើងក្រោមគូប្រកួតមួយទំហឹងធ្វើឲ្យម៉ូរីន ឆាលីដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ ៨ដោយមិនព្រមានវណ្ណៈឡើយ ។

ក្នុងស្ថានភាពដែលគូប្រកួតមានបញ្ហាជើងដោយការបំពាននោះវណ្ណៈបានវាយប្រហារជើងក្រោមបន្ថែមធ្វើឲ្យអាជ្ញាកណ្ដាលរាប់៨លើអ្នកប្រដាល់ជនជាតិបារាំងជាលើកទី២នៅក្នុងទឹកទី៣តែមួយ ។មកដល់ទឹកទី៤របួសវណ្ណៈ

កាន់តែរយះធំហើយឈាមក៏កានតែហូរខ្លាំងនោះ លោកអាជ្ញាកណ្ដាលបានបញ្ឆប់តាមការផ្ដល់សញ្ញាពីគ្រូពេទ្យ ។វណ្ណៈចាញ់នៅត្រឹមទឹកទី៤តែម្ដង ។​ការប្រកួតរវាងឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិជាមួយអ្នកប្រដាល់ថៃសាវ៉ាត់ ផេត(SawathPhat)ត្រូវអាជ្ញាបញ្ឈប់នៅទឹកទី១ដោយសារតែអ្នកប្រដាល់ថៃរូបនេះវ៉ៃមិនអស់ពីសមត្ថភាព ។ គូនេះត្រូវបញ្ចប់ដោយមិនប្រកាសលទ្ធផល ។

​នីសុភីក្លិបប្រដាល់សាលវ័ន្ដកីឡាបានប្រជង្កង់បញ្ចប់អ្នកប្រដាល់ថៃយ៉ត ភូលូង(Yorth Phuluongនៅត្រឹមទឹកទី៣ ។សូមបញ្ជាក់ថាអ្នកប្រដាល់ថៃរូបនេះមានស្នៀតជង្គង់ល្អដែរតែទៅមិនរួចជាមួយជង្គង់សុភីឡើយ ។

អត្ថបទដែលជាប់ទាក់ទង